បរទេស ៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះបានឲ្យដឹងថា ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក បាននិយាយថា ការដកកងទ័ព សហរដ្ឋអាមេរិក ចេញពីប្រទេស អាហ្វហ្គានីស្ថាន គឺបានសម្រេចចន្លោះពី៣០ភាគរយទៅ៤៤ ភាគរយហើយ ។
យោងតាមសេចក្តី ប្រកាសព័ត៌មាននោះ សហរដ្ឋអាមេរិក បានធ្វើការប្រគល់ជាផ្លូវការ នូវទីតាំងយោធាចំនួន៦ កន្លែង ឲ្យក្រសួងការពារជាតិ របស់អាហ្វហ្គានីស្ថាន និងបានគិតធ្វើការផ្ទេរមូលដ្ឋាន និងសម្ភារៈបន្ថែមទៀត នៅក្នុងពេលអនាគតខាងមុខនេះ ។
ក្រសួងជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានដឹកជញ្ជូនសម្ភារៈប្រហែល៣០០យន្តហោះ C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបានប្រគល់សម្ភារៈជិតចំនួន១៣.០០០ ឲ្យទៅទីភ្នាក់ងារដឹកជញ្ជូនឧបករណ៍ការពារជាតិ សម្រាប់ការរៀបចំ។
ទីបញ្ជាការកណ្ដាល អាមេរិក ដែលផ្តល់របាយការណ៍ ប្រចាំសប្ដាហ៍ ស្តីពីដំណើរវិវត្ត នៃការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ក៏បានធ្វើការកត់ សម្គាល់ផងដែរថា ខ្លួនត្រឹមតែផ្តល់ចំនួន ភាគរយប្រហាក់ប្រហែល នៃការងារសម្រេចប៉ុណ្ណោះ ព្រោះហេតុផលសន្តិសុខប្រតិបត្តិការ ៕ ប្រែសម្រួល៖ប៉ាង កុង