ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ​ បង្កើតអេប៉ុង ដើម្បីត្រាំផូស្វាត ជាសារធាតុបំពុលទឹក ដ៏គ្រោះថ្នាក់ វាអាចប្រើឡើងវិញបាន

អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ នៅ សាកលវិទ្យាល័យ Northwestern បានបង្កើតភ្នាសរំអិល ដែលមានសមត្ថភាព ស្រូបយកផូស្វាត ដើម្បីការពារពពុះសារាយ ដែលអាចឲ្យសារធាតុរ៉ែ នេះប្រើឡើងវិញ បាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វាដូចទៅនឹងកាំបិត របស់កងទ័ពស្វីស ដោយមានភ្នាសរំអិលលុបបំបាត់ និងស្តារឡើងវិញ ស្រាលផូស្វរ (PEARL) គឺជាវត្ថុធាតុ ដែលអាចបត់បែនបាន ព្រមទាំងអាចស្រូប យកអ៊ីយ៉ុងផូស្វាតដល់ទៅ ៩៩ ភាគរយបំពុលនៅក្នុងទឹក ។ វាត្រូវបានស្រោប ដោយវត្ថុធាតុ ភ្ជាប់ ទៅនឹងផូស្វរ ហើយដើរតួយ៉ាង មានប្រសិទ្ធិភាព ដូចជាអេប៉ុង ទាំងកាន់ផូស្វាត នៅខាងក្នុង ឬរុញវាត្រឡប់មកវិញ សម្រាប់ ការប្រើប្រាស់បន្ថែម ។

អ្នកដឹកនាំការសិក្សា ស្រាវជ្រាវ លោក Stephanie Ribet នៅ Northwestern បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា យើងធ្លាប់ប្រើផូស្វ័រ ច្រើនថែមទៀត ឥឡូវយើងទាញវាចេញពីដីប្រើវាម្តង ហើយច្របាច់វាទៅក្នុងប្រភព ទឹកបន្ទាប់ពីប្រើរួច ដូច្នេះវាជាបញ្ហាបំពុលបរិស្ថានបញ្ហាចីរភាព និងបញ្ហាសេដ្ឋកិច្ចរាងជារង្វង់ ។

ការរកឃើញនេះ នឹងត្រូវចេញផ្សាយ នៅសប្តាហ៍ក្រោយនៅក្នុងបណ្ឌិត្យសភា វិទ្យាសាស្ត្រជាតិ ។ ការបំពុលផូស្វាត នៅក្នុងតំបន់ជាពិសេសបឹង Erie (ដែលផ្តល់ទឹកផឹកជាង ១០ លានគីបក្នុងមួយថ្ងៃ) គឺជាបញ្ហាចំបង ដែលបណ្តាលឲ្យមានក្លិនផ្កាសារាយ ។

យោងតាមសាកលវិទ្យាល័យ Michigan Stateបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ បឹង Erie បានហើមចំនួន សារធាតុចិញ្ចឹម (រួមទាំងផូស្វ័រ) ចូលបឹង ។ ដំណើរការនេះត្រូវបានគេស្គាល់ថា ស្លែងពណ៌បៃតង និងបណ្តាលឲ្យមានផ្កាសារាយ ៕ ដោយ៖លី ភីលីព

Most Popular

To Top