កាលីហ្វ័រញ៉ា ៖ ការវិភាគថ្មី នៃរាងកាយផ្នែកខាងលើ នៃហ្វូស៊ីលបង្ហាញពីគ្រោង ឆ្អឹងត្រង់ស្មា នៃមនុស្សសម័យបុរាណ Hominin ដែលរស់នៅ ៣,៦៧ លានឆ្នាំមុនថា មនុស្ស បុរាណ Hominin ជាប្រភេទស្រដៀង សត្វស្វាញី យក្ស ដែលសម្របខ្លួនទៅ នឹងការរស់នៅក្នុងដើមឈើ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ខាងត្បូង (USC) បានពិនិត្យការ ស្មារបស់មនុស្ស បុរាណ Hominin ដោយបង្ហាញថា វាទ្រទ្រង់ដៃបានយ៉ាងល្អ សម្រាប់ព្យួរពីមែកឈើ ហើយឡើងលើនិងចុះដើមឈើស្រដៀង នឹងសត្វស្វា ។ អ្នកដឹកនាំការស្រាវជ្រាវ Kristian J. Carlson បាននិយាយថា ការវិភាគចុងក្រោយនេះផ្តល់ នូវភ័ស្តុតាងល្អបំផុត ដែលមិនទាន់បង្ហាញ ពីរបៀបជីដូនជីតាមនុស្ស បានប្រើដៃរបស់ពួកគេកាលពីជាង ៣ លានឆ្នាំមុន ។
ការស្រាវជ្រាវបានបង្ហាញថា ភាពស្រដៀងគ្នា នៃរចនាសម្ព័ន្ធរវាងមនុស្ស និងសត្វស្វាអាហ្រ្វិក មានលក្ខណៈថ្មីៗជាងមុន និងមានរយៈពេលយូរ ជាងអ្វីដែលយើងបានដឹងពីមុន។ Little Foot ត្រូវបានគេរកឃើញ នៅអាហ្វ្រិក ខាងត្បូងក្នុងឆ្នាំ ១៩៩៤ ហើយបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ធ្វើដំណើរត្រឡប់មកវិញ ទាន់ពេលវេលាដើម្បីស្វែងយល់បន្ថែម អំពីការវិវត្ត របស់មនុស្ស ។
លោក Carlson បានបន្តថា Little Foot គឺជាថ្ម Rosetta សម្រាប់បុព្វបុរស មនុស្សជំនាន់ដើម ។ នៅពេលយើងប្រៀបធៀបការជួបស្មាជាមួយមនុស្ស និងសត្វស្វាវាបង្ហាញថា ស្មារបស់ Little Foot ប្រហែលជាគំរូល្អនៃស្មា របស់ដូនតា ធម្មតារបស់មនុស្ស និងសត្វស្វាអាហ្រ្វិកដទៃទៀតដូចជា chimpanzees និង gorillas ៕ដោយ៖លី ភីលីព