ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប​ និងបារាំង ចូលរួមក្នុងសមយុទ្ធយោធា នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹក នៃប្រទេសអេហ្ស៊ីប និងប្រទេសបារាំង បានបើកសមយុទ្ធយោធា រួមគ្នា មួយនៅក្នុងតំបន់សមុទ្រ មេឌីទែរ៉ាណេ ដោយមានការចូលរួមទាំង កងកម្លាំងទ័ពអាកាសផង ព្រមជាមួយនឹងអាវុធ អេឡិកត្រូនិកផង ។

សេចក្តីប្រកាស ដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំង យោធា នៃប្រទេស អេហ្ស៊ីប បានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ មានការចូលរួមទាំង យោធាជើងទឹក និងយោធា ទ័ពអាកាសក្នុងគោលបំណង ដើម្បីអាចអនុវត្តប្រតិបត្តិការ ពិតដើម្បីការពារដែនទឹកនិងដេនអាកាស។

គួរ ឲ្យដឹងដែរថា មុនពេលសមយុទ្ធយោធា លើកនេះកងកម្លាំង នៃកងទ័ពអេហ្ស៊ីប និងបារាំងគឺបានធ្វើការរួមគ្នាទៅលើ សមយុទ្ធយោធាស្រដៀងគ្នា នេះជាច្រើន ដងមកហើយ ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនេះផងដែរ កងកម្លាំងយោធាអេហ្ស៊ីប ក៏បានបញ្ជាក់ដែរថា សមយុទ្ធយោធាលើកនេះ ក៏ជាផ្នែកមួយនៃផែនការក្នុងការ ផ្លាស់ប្តូរបទពិសោធ និងអ្នកជំនាញយោធារវាងគ្នាផងដែរ វាងរដ្ឋជាមិត្តភ័ក្តទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top