ព័ត៌មានអន្តរជាតិ

លោក គីមជុងអ៊ុន ហៅ K-Pop របស់កូរ៉េខាងត្បូង ជា“ មហារីកសាហាវ” ដែលអាចបំផ្លាញយុវជនកូរ៉េខាងជើង

បរទេស ៖ កាលពីខែធ្នូមេដឹក នាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបង្កើនសង្គ្រាមវប្បធម៌ របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងត្បូង ដោយដាក់ចេញ នូវការកាត់ទោស ជំរំពលកម្មខ្លាំងជាងមុន ប្រសិនបើចាប់បាន លើបុគ្គលណា ដែលធ្វើតាមការកម្សាន្ត បែបនេះ។ ខណៈពេលដែលការ ដាក់ទណ្ឌកម្មកម្រិតខ្ពស់បំផុត គឺត្រូវបានកំណត់ត្រូវធ្វើការធ្ងន់រយៈពេល ០៥ឆ្នាំ ដែលពេលនេះ គឺនឹងអាចឈានដល់១៥ ឆ្នាំ ។

នៅពេល K-pop fandom នៅតែបន្តរីកដុះដាលនៅ ក្នុងប្រទេសកូរ៉េខាងត្បូង និងផ្នែកផ្សេងទៀត នៃពិភពលោក រដ្ឋាភិបាលកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងជើង កំពុងនិយាយឡើងវិញនូវជំហរ របស់ប្រទេសនេះលើតន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងត្បូង។

មេដឹកនាំកូរ៉េខាងជើងវ័យ៣៧ ឆ្នាំរូបនេះ ថ្មីៗនេះបានចាត់ទុក K-pop របស់កូរ៉េខាងត្បូងថាជាមហារីក ដ៏កាចសាហាវ ដែលមានសក្តានុពល ក្នុងការធ្វើឱ្យយុវជនកូរ៉េខាងជើងខូច ជាមួយនឹងការស្លៀកពាក់គ្មានរបៀបរៀបរយ ម៉ូដសក់ ការនិយាយ និងអាកប្បកិរិយា ។ នេះបើយោងតាមសារចេញផ្សាយ របស់សារព័ត៌មាន New York Times ដោយដកស្រង់ប្រភព ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ប្រសិនបើបានត្រួតពិនិត្យ, K-pop និងទម្រង់នៃការកម្សាន្តរបស់កូរ៉េខាងត្បូងដែលពាក់ព័ន្ធ គឺអាចធ្វើឱ្យកូរ៉េខាងជើង “ដួលរលំដូចជញ្ជាំងសើម” ។

ទស្សនៈប្រឆាំង K-pop របស់លោកគីម មិនមានអ្វីថ្មីទេ ព្រោះមេដឹកនាំកូរ៉េខាងជើង បាននិយាយនៅខែមេសា អំពីអ្វីដែលលោកយល់ថា ជាការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរ មួយនៅក្នុងស្ថានភាពមនោគមវិជ្ជា និងចិត្តសាស្ត្ររបស់យុវជនកូរ៉េខាងជើង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top