ទាហានរដ្ឋាភិបាលបានដុតបំផ្លាញភូមិមួយ របស់អ្នកស្រុក បើតាមការបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងនៅលើ បណ្តាញសង្គម។ សកម្មភាពនេះហាក់ជាការប៉ុនប៉ងដើម្បីបង្ក្រាប ការតស៊ូប្រឆាំងនឹងរបបយោធា ដែលកំពុងកាន់អំណាច។
យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា អគ្គិភ័យនេះបានបង្កដោយ “ពួកភេរវករ” ដែលកងទ័ពប្រដាប់អាវុធកំពុងព្យាយាមចាប់ខ្លួន ទៅវិញ។ ការបំផ្លិចបំផ្លាញភូមិស្ទើរទាំងស្រុងនេះគឺជាឧទាហរណ៍ចុងក្រោយនៃអំពើហិង្សាដែលបានរាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរបបយោធាព្យាយាមបង្ក្រាបការបះបោរនៅទូទាំងប្រទេស។

រូបថត និងវីដេអូនៃភូមិឈ្មោះ គីនម៉ា ដែលរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់ម៉ាកវេ ដែលត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម បានបង្ហាញភូមិភាគច្រើនត្រូវបានបំផ្លាញដោយភ្លើងនិងសាកសពសត្វចិញ្ចឹមរ៉ាយប៉ាយពាសវាលពាសកាល។ របាយការណ៍មួយបានសរសេរថា ភូមិនេះមានប្រជាជនប្រហែល ១០០០ នាក់៕

ប្រភព៖sabay
