បរទេស ៖ នៅថ្ងៃសុក្រនេះមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក គឺបានត្រៀមខ្លួនរួចរាល់ ទាំងទៅលើកិច្ចការងារ ពិភាក្សាគ្នា ព្រមទាំងការប្រឈមមុខគ្នាផង ជាមួយនឹងសហរដ្ឋអាមេរិក។
ទូរទស្សន៍ BBC ដែលបានចេញផ្សាយ នូវព័ត៌មាននេះបានសរសេរទៀតថា កន្លងមកកូរ៉េខាងជើង ត្រូវបានគេមើលឃើញថា បានបដិសេធមិនព្រម ទទួលយកការប្រឹងប្រែង របស់រដ្ឋាភិបាលលោក ប្រធានាធិបតី Joe Biden ឡើយក្នុងការកសាងទំនាក់ទំនងការទូតជាមួយគ្នា។
គួរបញ្ជាក់ដែរថា ការប្រកាសលើកនេះ ត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយ ដែលមេដឹកនាំកូរ៉េខាងជើង បានធ្វើឡើងដោយផ្តោតសំខាន
និងដោយផ្ទាល់ទៅលើរដ្ឋាភិបាលថ្មី របស់អាមេរិក ក្រោមការដឹកនាំរបស់លោក Biden ៕
ប្រែសម្រួល៖ស៊ុនលី