បរទេស៖ ប្រជាជនបានប្រមូលផ្តុំគ្នានៅឯកន្លែងចាក់វ៉ាក់សាំង នៅឯពហុកីឡដ្ឋាន Phu Tho ក្នុងស្រុក ១១ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ពួកគេភាគច្រើនជាកម្មកររោងចក្រ បុគ្គលិកសាធារណៈ និងបុគ្គលិកកងកំលាំងការពារស៊ីវិល។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ង្វៀនហួងជុង រស់នៅស្រុកហុកមន បាននិយាយថា «ទោះបីពាក់ម៉ាស់ តែខ្ញុំនៅតែមានអារម្មណ៍ថាមិនមានសុវត្ថិភាព ព្រោះវាចង្អៀតពេក។ ប៉ុន្តែប្រសិនបើខ្ញុំចាកចេញឥឡូវនេះ ខ្ញុំបារម្ភថា ខ្ញុំនឹងមិនមានឱកាសដើម្បីទទួលបានវ៉ាក់សាំងទៀតទេ ពីព្រោះវាជាកន្លែងធ្វើការរបស់ខ្ញុំ បានចុះឈ្មោះខ្ញុំក្នុងការចាក់វ៉ាក់សាំងនេះ»។

វាគួរតែមានការប្រុងប្រយ័ត្ន និងការណែនាំជាក់លាក់ សម្រាប់ការឈានជើងចូលទីនេះ៕ប្រែសម្រួលៈ ណៃ តុលា
