ព័ត៌មានអន្តរជាតិ

អាមេរិក អូស្ត្រាលីនិងជប៉ុន បញ្ចប់សមយុទ្ធ Southern Jackaroo

បរទេស៖កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សមយុទ្ធ Southern Jackaroo ដែលចូលរួមដោយកងទ័ពមកពីសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានបញ្ចប់យ៉ាងជោគជ័យ នៅតំបន់ Outback នៃប្រទេសអូស្ត្រាលី។

កងកម្លាំងម៉ារីនអាមេរិក កងទ័ពអូស្ត្រាលី និងកងកម្លាំងជប៉ុន បានជួបគ្នាធ្វើសមយុទ្ធនោះ អស់រយៈពេលពីរសប្ដាហ៍ដើម្បីពង្រឹងអន្តរប្រតិបត្តិការពហុជាតិ ដោយកងកម្លាំងបានធ្វើការងារតាមរយៈការប្រជែងផ្នែកការដឹកជញ្ជូននិងវប្បធម៌ តេស្តសមត្ថភាពរបស់យោធានីមួយៗ ចំពោះការគាំទ្រគ្នាទៅវិញទៅមក។

សមយុទ្ធនៅក្នុងតំបន់ហ្វឹកហាត់ Mont Bundey ក្នុងទឹកដីភាគខាងជើងប្រទេសអូស្ត្រាលីនេះ បានចាប់ផ្តើមជាមួយចូលទៅតំបន់ជាយក្រុង ដោយក្នុងសមយុទ្ធនោះ កងកម្លាំងជាតិនីមួយៗ បានបង្ហាញពីវិធីសាស្ត្ររបស់ខ្លួន ក្នុងដំណើរហាត់សមតាមទីទំនាប់នៃតំបន់ជាយក្រុង។

យោងតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័តឥមាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពទាំង៣ប្រទេស បានធ្វើការហាត់សមបាញ់កាំភ្លើងធំ បញ្ជាយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top