ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នឹងអាចប្រមូលលុយ បានទៅដល់ ១២០ពាន់លានដុល្លារ ពីការនាំចេញក្នុងឆ្នាំនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេស អ៊ីស្រាអ៊ែល ត្រូវបានក្រុមអ្នកជំនាញ ព្យាករណ៍ថានឹងអាចបំបែកកំណត់ត្រា ដល់ទៅ១២០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១នេះ ជាតួលេខមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ។

តួលេខទស្សទាយ ដែលត្រូវបានធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មរបស់អ៊ីស្រាអ៊ែល បានបញ្ជាក់ទៀតថា កំណើននៃការនាំចេញ ដោយអ៊ីស្រាអ៊ែល នេះគឺស្ថិត នៅក្នុងការកើនឡើង ជាអត្រាប្រមាណជា ៥,២៦ ភាគរយ ធៀបទៅនឹងការនាំចេញ កាលពីឆ្នាំ២០២០ ដែលទទួលបាន១១៤ពាន់លានដុល្លារ ។

កាលពីឆ្នាំ ២០២០ ការនាំចេញរបស់អ៊ីស្រាអ៊ែល បានធ្លាក់ចុះក្នុងអត្រា១,៥ភាគរយ ដែលជាលទ្ធផលបណ្តាល មកពីបញ្ហារីករាលដាល នៃវិបត្តិកូវីដហើយ ជាពិសេស គឺវិស័យទេសចរណ៍ ដែលរងគ្រោះខ្លាំងជាងគេ ។

នៅក្នុងតួលេខ ដដែលនោះ ក៏បានពន្យល់ដែរថា កំណើននៃការនាំចេញ របស់អ៊ីស្រាអ៊ែល បានកើនឡើងគិតចាប់តាំង តែពីដើមឆ្នាំមកម្ល៉េះ ដោយកាលពី ត្រីមាសដំបូង អ៊ីស្រាអ៊ែល មើលឃើញកំណើន នេះដល់ទៅ២ភាគរយ រួចទៅហើយរីឯការនាំចេញ នៃវិស័យសេវាកម្មក៏បានកើនឡើង ដល់ទៅ១៥ភាគរយផង ដែរធៀបទៅនឹងឆ្នាំ ចាស់ដូចគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top