ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង​Toba ផ្លាស់ប្តូរអាកាសធាតុ ផែនដី យ៉ាងខ្លាំង នៅផ្ទុះឡើង ៧៤,០០០ ឆ្នាំមុន ខណៈមនុស្សបុរាណ ទំនងជាត្រូវបានរួចផុត ពីស្ថានភាព អាក្រក់បំផុត

ឥណ្ឌូនេស៊ី ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា មនុស្សដំបូងៗ បានរស់រានមានជីវិត ពីការផ្ទុះភ្នំភ្លើង ដ៏សាហាវនៅប្រទេសឥណ្ឌូនេស៊ី កាលពី ៧៤,០០០ ឆ្នាំមុនដែលបានបង្ក ឲ្យមានការ ប្រែប្រួល អាកាសធាតុ ១៨ អង្សារ ដោយសារ អឌ្ឍគោលខាងត្បូង មិនបានរងផលប៉ះពាល់ខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការផ្ទុះរបស់ភ្នំភ្លើង បានធ្វើឲ្យផ្ទៃមេឃមានផេះ នាំមកនូវរដូវរងាភ្នំភ្លើង មានរយៈពេលមួយទសវត្សរ៍ ហើយបានធ្វើឲ្យ សីតុណ្ហភាពធ្លាក់ចុះ និងសម្លាប់ជីវិតរុក្ខជាតិ ជាច្រើននៅ លើពិភពលោក ។ ប៉ុន្តែការសិក្សាថ្មីមួយ បានរកឃើញថា តំបន់អឌ្ឍគោលខាងត្បូង ជាកន្លែង ដែលមនុស្ស បុរាណរស់នៅ ធ្លាប់មានសីតុណ្ហភាព ត្រជាក់មិនលើសពី ៤ អង្សាសេផ្តល់ឲ្យបុព្វបុរសរបស់យើង នូវឱកាសប្រសើរជាងមុន ដើម្បីរស់នៅរដូវរងារត្រជាក់។
ផ្ទុយទៅវិញអឌ្ឍគោលខាងជើងជាពិសេសអាមេរិក ខាងជើងអឺរ៉ុប និងអាស៊ីបានឃើញសីតុណ្ហភាពធ្លាក់ចុះ ១០ អង្សាសេ ។ ការស្រាវជ្រាវបានមើល ទៅលើគំរូអាកាសធាតុ ពិភពលោក ចំនួន ៤២ មានធាតុចូលផ្សេងៗគ្នា រាប់បញ្ចូលទាំងវិធានការ លើការបំភាយស្ពាន់ធ័រ ពេលវេលានៃការផ្ទុះអាកាសធាតុ នៅផ្ទៃខាងក្រោយនិង អាកាសធាតុដទៃទៀត ។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវ លោក Benjamin Black មកពីសាកលវិទ្យាល័យ Rutgers បាននិយាយថា យើងអាចប្រើប្រាស់គំរូអាកាសធាតុ ជាច្រើនដើម្បីដោះស្រាយនូវអ្វី ដែលហាក់ដូចជារឿងប្លែក ។ យើងដឹងថា ការផ្ទុះនេះបានកើតឡើង ហើយគំរូ អាកាសធាតុ កន្លងមកបានបង្ហាញថា ផលវិបាកអាកាសធាតុអាចធ្ងន់ធ្ងរ ប៉ុន្តែកំណត់ត្រាបុរាណវិទ្យា និងស្លេកស្លាំងពីទ្វីបអាហ្វ្រិក មិនបានបង្ហាញ ការឆ្លើយតបយ៉ាងខ្លាំង នោះទេ។

លោក Black បានបន្ថែមទៀត ថា អ្នកវិទ្យាសាស្ត្រ ប្រហែលជាកំពុងស្វែង រកកន្លែងខុសដើម្បីមើលការឆ្លើយតប អាកាសធាតុចំពោះការផ្ទុះដ៏ខ្លាំង របស់តូបា ព្រោះទាំងអាហ្វ្រិក និងឥណ្ឌាកំពុង ស្ថិតក្នុងជម្រក ។ អ្នកស្រាវជ្រាវក៏បានកត់សម្គាល់ថា Neanderthals និង Denisovans ដែលជាជីដូនជីតាពីបុរាណ របស់មនុស្សបានរស់នៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី នៅពេលនេះយើងណែ នាំឲ្យវាយតម្លៃពីផលប៉ះពាល់ នៃការផ្ទុះរបស់តូបា ទៅលើប្រជាជនទាំងនោះ ដែលគួរតែជាការស៊ើបអង្កេត នាពេលអនាគត ៕ដោយ៖លី ភីលីព

Most Popular

To Top