បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ របស់អ៊ីស្រាអ៊ែល ចំនួន២ កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសអនុញ្ញាតិ ឲ្យមានការ ហោះហើរជាលើកដំបូង របស់ប្រទេសទៅកាន់ប្រទេស ម៉ារ៉ុក នៅបន្ទាប់ពីការប្រកាស ឲ្យដំណើរការទំនាក់ទំនង ការទូតឡើងវិញ កាលពីឆ្នាំ២០២០ ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងក៏ បានបញ្ជាក់ដែរថា ជើងហោះហើរដំបូងបំផុត ដែលបានធ្វើដំណើរត្រង់ ពីទីក្រុង Tel Aviv ចេញពីអាកាសយានដ្ឋាន Ben Gurion ទៅដល់ អាកាសយានដ្ឋាន នៃទីក្រុង Marrakech ប្រទេសម៉ារ៉ុកជាមួយនឹង ក្រុមអ្នកទេសចរជនជាតិអ៊ីស្រាអ៊ែល ចំនួន១០០នាក់ ហើយប៉ុន្មានក្រោយមកក៏មាន ជើងហោះហើរ មួយផ្សេងទៀត ដោយអ៊ីស្រាអ៊ែលផងដែរ។
រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ អ៊ីស្រាអ៊ែល លោក Yoel Razvozov ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយផងដែរ ចំពោះព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា ជើងហោះហើរថ្មីទាំងនេះ នឹងជួយទៅដល់ វិស័យ ទេសចរណ៍ យ៉ាងខ្លាំងក្លាហើយ ក៏ដូចជាពាណិជ្ជកម្មនិង សេដ្ឋកិច្ចរវាងប្រទេសទាំង ពីរផងដែរ៕
ប្រែសម្រួល៖ស៊ុនលី