ព័ត៌មានអន្តរជាតិ

កាក់ប្រាក់បុរាណ រកឃើញនៅប៉ូឡូញ ប្រហែលជាផ្នែកមួយ នៃសំណូក ដើម្បីការពារ Vikings ពីការបណ្តេញទីក្រុង ប៉ារីស កាលពីជាង ១២០០ ឆ្នាំមុន

ប៉ូឡូញ ៖ កាក់ប្រាក់សម័យចំនួន ១១៨ កាក់ត្រូវបានគេជីក នៅក្នុងព្រៃមួយនៅភាគឥសាន នៃប្រទេសប៉ូឡូញ កាលពីខែមីនា ដោយអ្នកជំនាញជឿថា កាក់ទំាងនេះ ប្រហែលជាផ្នែកមួយ នៃសំណូកបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កាក់ទាំងនោះត្រូវបានគេដាក់បញ្ចូលនៅសតវត្សរ៍ទី៩ ស្ថិតក្នុងអំឡុង ពេលនៃអាណាចក្រ Carolingian គឺជាចំនួនដ៏ច្រើនបំផុត នៃប្រភេទរបស់ពួកគេ ដែលមិនធ្លាប់មាន នៅក្នុង ប្រទេសប៉ូឡូញ ។ ក្រុមអ្នកជំនាញជឿជាក់ថា កាក់ទាំងនោះអាច ជាផ្នែកមួយ នៃសំណូក ដើម្បីការពារទីក្រុងប៉ារីស ពីការបណ្តេញ ចេញដោយ Vikings កាលពីជាង១០០០ឆ្នាំមុន ។

កាលខែវិច្ឆិកាឆ្នាំ ២០២០ អ្នកចាប់ឧបករណ៍ រកដែក បានរកឃើញកាក់ប្រាក់ឌីណារី ឬប្រាក់កាក់បែបរ៉ូម៉ាំង នៅវាលក្បែរទីក្រុង Biskupiec ស្ថិតនៅភាគឥសាន នៃប្រទេសប៉ូឡូញប្រហែល ១៩៤គីឡូម៉ែត្រពី Warsaw ។ ពួកគេបានជូនដំណឹង ដល់អ្នកស្រាវជ្រាវ នៅឯសារមន្ទីរ Ostróda នៅក្បែរនោះហើយ នៅខែមីនាឆ្នាំ ២០២១ អ្នកបុរាណវិទ្យា បានត្រឡប់ទៅកន្លែងនោះវិញ ដើម្បីធ្វើការស៊ើបអង្កេត ។

ពួកគេបានរកឃើញ កាក់សរុបចំនួន ១១៨ កាក់ ហើយទាំងអស់តែជាកាក់មួយដែលចុះកាលបរិច្ឆេទនៃរជ្ជកាល របស់ស្តេច Carolingian ព្រះចៅអធិរាជ Louis the Pious ដែលគ្រប់គ្រងពីឆ្នាំ ៨១៤ ដល់ ៨៤០ នៃគ.ស ។ បំណែកប្រាក់នៅសល់ត្រូវ បានគេយកមក ធ្វើត្រាប់តាមរជ្ជកាល ដ៏ខ្លីរបស់កូនប្រុសរបស់លោកឈ្មោះ Charles the Bald ដែលគ្រប់គ្រង ពីឆ្នាំ ៨៧៥ ដល់ ៨៧៧ ៕ដោយ៖លី ភីលីព

Most Popular

To Top