អាមេរិក ៖ និស្សិតដែលក្លាយ ជាតារាវិទូស្ម័គ្រចិត្តដំបូងគេ ត្រូវបានរកឃើញព្រះចន្ទវិល ជុំវិញភពព្រហស្បតិ៍ នៅលើវិស្សមកាលរដូវ ក្តៅរបស់ពួកគេ បន្ទាប់ពីរកឃើញភពព្រះច័ន្ទ ដែលបាត់ចំនួន៤ នៅជុំវិញយក្សហ្គាស នេះបើយោងតាមការ ចេញផ្សាយពីគេហ ទំព័រឌៀលីម៉ែល ។
តារាវិទូស្ម័គ្រចិត្ត Kai Ly បានប្រមូលទិន្នន័យ ដែលប្រមូលបាន កាលពីខែកុម្ភៈឆ្នាំ ២០០៣ ដោយអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Hawaii ហើយបានរកឃើញ សមាជិកថ្មី នៃ Carme group ជាក្រុមតូចៗចំនួន ២២ ផ្សេងទៀត ដែលធ្វើដំណើរ ជុំវិញគន្លងយក្សឧស្ម័នក្នុងទិស ដៅផ្ទុយ នៃការវិលរបស់វា ។
ព្រះច័ន្ទថ្មីដែលមានឈ្មោះ EJc0061 និងនាំយកចំនួន សរុបនៃព្រះចន្ទដល់ ៨០ (រហូតមកដល់ពេលនេះ) ទំនងជាបំណែកមួយបាន បំបែកចេញពីព្រះច័ន្ទ របស់ភពព្រហស្បតិ៍គឺ Carme និងជាផ្នែកមួយនៃក្រុម Carme ជាការប្រមូលផ្ដុំ នៃព្រះច័ន្ទចំនួន ២២ ផ្សេងទៀត ។
ទោះជាយ៉ាងណា ក៏ដោយវាជាការរកឃើញ ដ៏សំខាន់មួយដែលលី បានពិពណ៌នាថា ជាចំណង់ចំណូលចិត្ត នៅរដូវក្តៅមុនពេលខ្ញុំ ត្រឡប់ទៅសាលារៀន វិញ។! លោក Ly បាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរ ទស្សន៍ Sky និងតេលេស្កុបថា ខ្ញុំមានមោទនភាព បាននិយាយថា នេះគឺជាភពព្រះចន្ទដំបូងគេ ដែលបានរកឃើញដោយតារា វិទូស្ម័គ្រចិត្តម្នាក់។ រូបភាពរបស់ EJc0061 មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ៕