ព័ត៌មានអន្តរជាតិ

Virgin Media O2 អំពាវនាវឲ្យអតិថិជន រក្សារ៉ោតទ័រ ឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ ដោយផ្ទាល់ ដើម្បីជៀស វាងការឡើងកម្ដៅ និងល្បឿន នៃការតភ្ជាប់យឺត

អង់គ្លេស ៖ អ្នកផ្តល់សេវា ប្រព័ន្ធអ៊ីនធើ ណេត Broadband Virgin Media O2 បានជំរុញឲ្យ អតិថិជនរក្សារ បណ្តាញបញ្ជូន ទិន្នន័យរបស់ពួកគេឲ្យ ឆ្ងាយពីពន្លឺព្រះអាទិត្យ ដោយផ្ទាល់ដើម្បីចៀស វាងកុំឲ្យពួកគេឡើងកម្ ដៅនិងបន្ថយល្បឿន នៃការតភ្ជាប់នេះបើយោង តាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

ការព្រមាននេះកើតឡើងនៅពេលសី តុណ្ហភាពនៅចក្រភពអង់គ្លេស ឡើងដល់ ៨៩ អង្សាហ្វារិនហៃ កាលពីថ្ងៃ អង្គារ ហើយMet Office បានចេញការព្រមានខ្លាំងបំផុត ជាលើកដំបូង។ ពួកគេបានផ្សព្វផ្សាយ ការព្រមានរួមជាមួយគន្លឹះមួយចំនួន សម្រាប់ជំរុញសញ្ញាទៅសួនច្បារ និងបង្កើតចំណុចក្តៅចល័ត នៅពេលដែលវ៉ាយហ្វាយ មិនអាចលាតសន្ធឹងបានគ្រប់គ្រាន់ ។

ប្រព័ន្ធផ្សព្វផ្សាយ Virgin បានសរសេរ ថា ទោះបីជាយើងសាកល្បង មណ្ឌលរបស់យើង ដោយយកចិត្តទុកដាក់ នៅសីតុណ្ហភាពជាច្រើន ក៏ដោយក៏វាប្រសើរជាង ពន្លឺថ្ងៃដែរដូចជាទូរស័ព្ទ ឬកុំព្យូទ័រយួរដៃរបស់អ្នក ។

បន្ថែមថា ការទុកវាឲ្យនៅក្រោមពន្លឺ ព្រះអាទិត្យដោយផ្ទាល់ អាចធ្វើឲ្យ ប្រតិបត្តិការយឺត ធ្វើឲ្យឧបករណ៍ឡើងកំម្ដៅ ហើយបណ្តាលឲ្យមាន សញ្ញាវ៉ាយហ្វាយនៅផ្ទះយឺតជាង ។ អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយ Virgin បាននិយាយថា មិនមានបញ្ហារីករាលដាល នៃរ៉ោតទ័រឡើងកម្ដៅទេ ហើយពួកគេតែងតែផ្តល់ដំបូន្មាន ដល់អតិថិជនជាទៀងទាត់ ៕ ដោយ៖លី ភីលីព

Most Popular

To Top