កំឡុងពេលដែលប្រទេសជាច្រើននៅលើសកលលោក ក្នុងទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយដែលមិនមានករណី ឆ្លងនៃវីរុសកូវីដ-១៩ សូម្បីតែ១ករណី។

ទោះបីជារបាយការណ៍របស់កូរ៉េខាងជើង មិនមានករណីឆ្លងនៃវីរុសកូវីដនេះ ប៉ុន្តែកូរ៉េខាងជើងមានព្រំដែនជាប់ជាមួយប្រទេសចិន និងកូរ៉េខាងត្បូងដែលអ្នកខ្លះជឿថា ការរាយការណ៍អំពីករណីសូន្យនៃវីរុសកូវីដ គឺមិនអាចទៅរួចនោះទេ។

បើតាមការឱ្យដឹងពីសារព័ត៌មាន The Associated Press ប្រទេសកូរ៉េខាងជើងដែលជាប្រទេសធំ ជាងគេបំផុត ដែលមិនមានករណីឆ្លងនៃវីរុសកូវីដ ដោយមានប្រជាជនសរុប ២៥ លាននាក់ បានចេញវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក្នុងនោះរួមមានទាំង ការរឹតត្បិតការធ្វើដំណើររបស់ប្រជាជន និងបានបិទព្រំដែនរបស់ខ្លួន៕ ប្រភព៖http://sabay
