ព័ត៌មានអន្តរជាតិ

Global Times ៖ ចិនដាក់ពិន័យមន្រ្តីរាប់សិបនាក់ ក្នុងការធ្វេសប្រហែស ទប់ស្កាត់វីរុស ខណៈវីរុស Delta រាតត្បាត

បរទេស ៖ ប្រទេសចិន បានដាក់ទណ្ឌកម្មលើមន្រ្តីជាច្រើន ដែលបរាជ័យក្នុងការទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ ១៩ ដែលបង្កឱ្យមាន ការឆ្លងរោគជិត ៩០០ ករណីនៅទូទាំងប្រទេស ក្នុងរយៈពេលតិចជាងមួយខែ ដែលជាការកើតឡើងវិញ ដែលធ្វើឱ្យស្មុគស្មាញ ដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការការពារមេរោគនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង Yangzhou ស្ថិតនៅភាគខាងកើត ប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥ រូប ចំពោះការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ដោយមិនត្រឹមត្រូវ ដែលពួកគេនិយាយថា អនុញ្ញាតឱ្យវីរុសបន្ត រីករាលដាល ។
ទីក្រុងនេះបានវ៉ាដាច់ទី ក្រុងណានជីង នៅក្បែរនោះ ដែលការផ្ទុះឡើង នៃវីរុសបំលែងខ្លួនថ្មី Delta បានចាប់ផ្តើមជាចំណុចក្តៅបំផុតនៅក្នុងប្រទេសចិន ដោយមានករណីឆ្លងចំនួន ៣០៨ ករណីត្រូវបាន រាយការណ៍ គិតត្រឹមថ្ងៃច័ន្ទ ។ អ្នកជំងឺ ៦ នាក់មានជំងឺធ្ងន់ធ្ងរ ហើយប្រសិនបើមានអ្នក ណាស្លាប់វានឹងក្លាយជាការស្លាប់ ដោយសារជំងឺ Covid ដំបូងរបស់ចិន ក្នុងរយៈពេលជាង ៦ ខែ។

មន្រ្តីជាង ៣០ នាក់នៅទូទាំងប្រទេស រាប់ចាប់ពីចៅហ្វាយក្រុង និងប្រធានសុខាភិបាល ក្នុងតំបន់រហូតដល់ប្រធានមន្ទីរពេទ្យ និងព្រលានយន្តហោះ ត្រូវបានផ្តន្ទាទោស ចំពោះការធ្វេសប្រហែស និងការដោះស្រាយការផ្ទុះឡើង ក្នុងតំបន់មិនត្រឹមត្រូវ ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Global Times ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top