ព័ត៌មានអន្តរជាតិ

ញញឹមដាក់កាមេរ៉ា​ ! ត្រីចម្លែកមាត់ពោរពេញ ទៅដោយធ្មេញ ដូចមនុស្សត្រូវគេចាប់ បាននៅឆ្នេរសមុទ្រ នៃរដ្ឋ North Carolina

រដ្ឋ North Carolina ៖ អ្នកនេសាទស្ទូចត្រី នៅផែ Jennette នៃរដ្ឋ North Carolina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលត្រីចម្លែក ដែលលោកចាប់បាន មានមាត់ពេញធ្មេញ ដូចមនុស្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សត្វត្រីចៀមមានទម្ងន់ ៩ ផោនគឺជាប្រភេទសត្វត្រីរស់នៅទូទៅ នៃមហាសមុទ្រអាត្លង់ទិក ហើយប្រើថនិកសត្វធំៗ ជាអាហារ របស់វាដូចជាអយស្ទ័រ ខ្យង និងសត្វផ្សេងៗ ។ លោក Nathan Martin មកពី South Mills ចាប់បានត្រីចៀម ដែលប្រើចៃ ខ្សាច់ធ្វើជានុយ ។

រូបថតត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញផ្សព្វផ្សាយ សង្គម Facebook នៅ ថ្ងៃទី៣ ខែសីហា ក្រោយមកត្រូវបាន គេចែកចាយបន្តហើយមនុស្ស ជាច្រើនបានបញ្ចេញមតិ នៅក្រោមការបង្ហោះដោយមិនជឿ បន្ទាប់ពីបានឃើញសត្វនេះ មានមាត់ពេញធ្មេញដូចមនុស្ស ។
អ្នកប្រើប្រាស់ Facebook ម្នាក់ បានសរសេរថា ‘តើនេះជាកន្លែងដែលធ្មេញ ដុះមកពីណា? ខណៈពេលមនុស្សម្នាក់ទៀត និយាយថា ត្រីទាំងនោះមាន ធ្មេញចម្លែកបំផុត ចំណែកមនុស្សម្នាក់ ក៏បាននិយាយលេងសើចថា ត្រីនោះមានធ្មេញ ល្អជាងខ្ញុំ !

គ្មាននរណាម្នាក់ដឹងថា ត្រីមានឈ្មោះនៅឯណានោះទេ ប៉ុន្តែវាត្រូវបានគេណែនាំថា ដោយសារតែធ្មេញ របស់វាស្រដៀងនឹងចៀមដែរ។ ហើយឆ្នេរសមុទ្រ Sheepshead នៅទីក្រុងញូវយ៉ក ត្រូវបានគេដាក់ឈ្មោះតាមត្រី ដែលមើលទៅគួរឲ្យខ្លាច ទោះបីជាប្រភេទនេះលែង ត្រូវបានគេរកឃើញនៅភាគខាងជើង ឆ្ងាយក៏ដោយ ។

ត្រីនេះត្រូវបានគេហៅថា ជា “ ត្រីជាប់ទោស ” ចំពោះឆ្នូតដ៏ខ្មៅ របស់វា ដែលស្រោបលើរាងកាយពណ៌ប្រផេះ របស់វាមើលទៅ ស្រដៀង នឹងឈុតលោត ពន្ធនាគារ ។ យោងតាមនាយកដ្ឋាន ធនធានធម្មជាតិ Maryland បានឲ្យដឹងថា វាអាចធំធាត់ប្រវែង ៣ ហ្វីត និងមានធ្មេញរឹង ជាច្រើនជួរដោយផ្នែកខាងមុខប្រហាក់ប្រហែល នឹងធ្មេញមនុស្សដែលជួយកម្ទេចសម្បករបស់សត្វ ។

ថ្វីបើធ្មេញរបស់ពួកគេមើល ទៅគំរាមកំហែងដល់មនុស្ស ក៏ លោក David Catania អ្នកគ្រប់គ្រងបណ្តុំបណ្ឌិត្យសភា វិទ្យាសាស្ត្រកាលីហ្វ័រញ៉ា សម្រាប់រោគវិទ្យាប្រាប់ Snopes ថា ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការហែលក្នុងទឹកដែលមានត្រីទាំងនេះទេ៕ ដោយ៖លី ភីលីព

Most Popular

To Top