អ្នកនាំពាក្យក្រសួង ការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគោរព ដល់ជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរដោយរលូន ចំពោះស្ថានភាពនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់បាន និយាយកាលពីថ្ងៃអាទិត្យថា សង្រ្គាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយពួកគេនឹងប្រកាស ក្នុងពេលឆាប់ៗនេះអំពីការបង្កើតសម្ព័ន្ធអ៊ីស្លាមអាហ្វហ្កានីស្ថាន និងចាត់វិធានការប្រកប ដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព របស់ពលរដ្ឋអាហ្វហ្គានីស្ថាន។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា ស្ថានភាពនៅអាហ្វហ្គានីស្ថាន បានឆ្លងកាត់ការផ្លាស់ប្តូរជាខ្លាំង ហើយប្រទេសចិន គោរពដល់បំណង និងជម្រើសរបស់ប្រជាជន អាហ្វហ្កានីស្ថាន ៕