បរទេស៖ បុរស ៤ នាក់ត្រូវបានប៉ូលីសឃាត់នៅតំបន់ Drummoyne ជាយក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅវេលាម៉ោង ២ រំលងអាធ្រាត្រ ហើយបានប្រាប់មន្រ្តីថា ពួកគេបានចេញទៅក្រៅដើម្បី “ ហាត់ប្រាណ” ។
យោងតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ុន្មានម៉ោងក្រោយមករដ្ឋាភិបាល NSW បានប្រកាសបំរាមគោចរនឹងត្រូវដាក់ឱ្យប្រជាជននៅតំបន់រដ្ឋាភិបាលក្នុងតំបន់ចំនួន ១២ របស់ទីក្រុងស៊ីដនី (LGAs) អំពីការ ព្រួយបារម្ភ ចាប់ពីថ្ងៃច័ន្ទនេះ។
ស្នងការប៉ូលីសក្រុង NSW លោក Mick Fuller បាននិយាយថា បុរសដែលមកពី LGAs បារម្ភម្នាក់ៗត្រូវបានពិន័យជាប្រាក់ចំនួន ១៧ ០០០ ដុល្លារ និងត្រូវបានបញ្ជូនទៅផ្ទះវិញ។
នៅក្រោមបំរាមគោចរថ្មី ប្រជាជនមកពីចំណុចក្តៅ ៗ ទាំង ១២ របស់ LGA គឺ Bayside, Blacktown, Burwood, Campbelltown, Canterbury-Bankstown, Cumberland, Fairfield, Georges River, Liverpool, Parramatta, Strathfield និងជាយក្រុងមួយចំនួននៅ Penrith-ត្រូវតែនៅផ្ទះចាប់ពីម៉ោង ៩ យប់ដល់ ម៉ោង ៥ ០០ ព្រឹក
មានតែករណីលើកលែងប៉ុណ្ណោះ គឺប្រសិនបើពួកគេជាអ្នកធ្វើការដែលមានការអនុញ្ញាត ហើយប្រសិនបើមានភាពអាសន្នឬដើម្បីស្វែងរកការថែទាំសុខភាព៕ប្រែសម្រួលៈ ណៃ តុលា