កីឡា

ជ័យជម្នះរបស់ UAE ជួយបន្តដំណើរ ការប្រកួតជម្រុះ World Cup វគ្គ Playoff ទល់នឹងអូស្រ្តាលី

អារ៉ាប់រួម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានយកឈ្នះប្រទេស កូរ៉េខាងត្បូង ១-0 កាលពីថ្ងៃអង្គារ ដើម្បីឈានជើង បន្តដំណើរ ទៅប្រកួតជម្រុះព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ជាមួយអូស្ត្រាលី នាខែមិថុនាខាងមុខទៀត ។

សម្រាប់ការប្រកួត រវាងប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអូស្រ្តាលី ក្រុមដែលឈ្នះ នឹងឈានទៅវគ្គផ្ដាច់ ព្រ័ត្រ Playoff ជាមួយក្រុមមកពីអាមេរិក ខាងត្បូងទិញសំបុត្រ ទៅប្រទេសកាតា ។ កីឡាករ Harib Abdalla បានស៊ុតបញ្ចូលទី នៅដើមតង់ទី២ ជួយអេមីរ៉ាត់អារ៉ាប់រួម កំពុងស្វែងរកការបង្ហាញខ្លួន នៅ World Cup ជាលើកទី២បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនកាលឆ្នាំ ១៩៩0 ។
ឈានចូលដល់វគ្គចុងក្រោយ នៃការប្រកួត អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន និងអារ៉ាប៊ីសាអូឌីត បានដណ្តើមយកកៅអីវគ្គជម្រុះ ដោយស្វ័យប្រវត្តិរួចហើយ។ កូរ៉េខាងត្បូងដែលរៀបចំ សម្រាប់ការបង្ហាញខ្លួនលើកទី១១ របស់ខ្លួនបានគ្រប់គ្រងការកាន់កាប់ ប៉ុន្តែមិនអាចស្វែងរកគោលដៅបានឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top