ព័ត៌មានអន្តរជាតិ

UNព្រមាន​ ៖ កុមារមួយពាន់លាននាក់ ដែលស្ទើរតែពាក់កណ្តាល នៃពិភពលោក កំពុងប្រឈមនឹងហានិភ័យខ្ពស់ ពីការប្រែប្រួលអាកាសធាតុ

អាមេរិក ៖ អង្គការ សហប្រជាជាតិ ព្រមានថា កុមារមួយពាន់លាន នាក់ មានហានិភ័យខ្ពស់ ពីការប្រែប្រួល អាកាសធាតុ ដោយកុមារ នៅអនុតំបន់ សាហារ៉ាអាហ្វ្រិក ទំនងជារងផលប៉ះពាល់ ដោយគ្រោះ ធម្មជាតិ រួមមានព្យុះស៊ីក្លូន និងរលកកម្ដៅនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

របាយការណ៍ថ្មីមួយ បាននិយាយថា ក្មេងៗដែលរស់នៅ ក្នុងសាធារណរដ្ឋ អាហ្វ្រិកកណ្តាល ប្រទេស Chad, Nigeria, Guinea និង Guinea-Bissau ទំនងជារងផលប៉ះពាល់ ដោយការ រួមបញ្ចូលគ្នា ដ៏គ្រោះថ្នាក់ នៃការប៉ះពាល់នឹងអាកាសធាតុ និងកត្តាបរិស្ថានរួម ទាំងការថែទាំសុខភាព និងការអប់រំមិនគ្រប់គ្រាន់ ។

អនុតំបន់សាហារ៉ាអាហ្វ្រិក មានប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសចំនួន ៣៣ ដែលកុមារមានហានិភ័យ ខ្ពស់បំផុត ពីការប៉ះទង្គិចបរិស្ថានរួមមាន ព្យុះស៊ីក្លូន និង រលកកម្ដៅ ព្រមទាំងងាយរងគ្រោះ ជាពិសេស ចំពោះព្រឹត្តិការណ៍នានា ដោយផ្អែកលើលទ្ធភាព ទទួល បានសេវាកម្មសំខាន់ៗ ដូចជាទឹក និងអនាម័យ ។ សន្ទស្សន៍ហានិភ័យ អាកាស ធាតុរបស់កុមារដោយទីភ្នាក់ងារ យូនីសេហ្វរបស់អង្គការ សហប្រជាជាតិ គឺជាការវិភាគទូលំទូលាយដំបូងគេ នៃហានិភ័យអាកាសធាតុ តាមទស្សនៈរបស់កុមារ ។

វាបានរក ឃើញថា ស្ទើរតែពាក់កណ្តាល នៃកុមារ ២,២ ពាន់លាននាក់នៅលើពិភពលោក រស់នៅក្នុងប្រទេសត្រូវ បាន ចាត់ថ្នាក់ថា ជា “ ហានិភ័យ ខ្ពស់បំផុត ” ចំពោះការប្រែប្រួលអាកាសធាតុ ។ លោក Henrietta Fore នាយកប្រតិបត្តិអង្គការយូនី សេហ្វបាន មានប្រសាសន៍ថា ជាលើកដំបូងយើង មានរូបភាព ពេញលេញអំពីទីកន្លែង និងរបៀបកុមារងាយរងគ្រោះ ពីការប្រែប្រួលអាកាសធាតុ ហើយរូបភាពនោះ ស្ទើរតែមិនគួរឲ្យជឿ៕ ដោយ៖លី ភីលីព

Most Popular

To Top