ព័ត៌មានអន្តរជាតិ

រថយន្ត Aston Martin DB5 ក្នុងខ្សែភាពយន្ត James Bond ត្រូវចោរលួចកាលឆ្នាំ ១៩៩៧ អាចនៅមជ្ឈឹមបូព៌ា មានតម្លៃ ១៥ លានដុល្លារ

ផ្លរីដា ៖ រថយន្ត Aston Martin DB5 របស់លោក James Bond ពី Goldfinger គឺស្ថិតនៅក្នុងអាថ៌កំបាំង នៃការប្រមូល រថយន្តចំនួន ៤,០០០ របស់អ្នកគាំទ្រនៅមជ្ឈឹមបូព៌ា ហើយឥឡូវនេះ មានតម្លៃ ១៥ លានដុល្លារ បន្ទាប់ពីត្រូវបានគេលួច ពីឃ្លាំងផ្លរីដាក្នុងឆ្នាំ ១៩៩៧ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រថយន្តស៊េរីឆ្នាំ ១៩៦៤ ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃ ២៧៥,០០០ ដុល្លារកាលពីឆ្នាំ ១៩៨៦ ដោយអ្នកអភិវឌ្ឍន៍ អចលនទ្រព្យលោក Anthony Pugliese ។ ទោះយ៉ាងណា Aston Martin ជារថយន្តមួយក្នុងចំណោម រថយន្ត២គ្រឿង មានលក្ខណៈពិសេសទាំង Goldfinger និង Thunderball បានបាត់ពីកន្លែងទុកយន្តហោះនៅអាកាសយានដ្ឋាន Boca Raton ក្នុងរដ្ឋផ្លរីដា ហើយវាត្រូវបានធានារ៉ាប់រង ក្នុងតម្លៃ ៤,២ លានដុល្លារនៅពេលនោះ។
ឥលូវនេះ Podcast ថ្មីមួយ មានឈ្មោះថា The Great James Bond Car Robbery ដោយ Elizabeth Hurley បានធ្វើការ ពិនិត្យកោសល្យ វិច្ច័យលើ ករណីនេះដោយមាន អ្នករួមចំណែកម្នាក់អះអាងថា រថយន្តដែលបាត់អាចស្ថិត នៅប្រទេសមួយនៅមជ្ឈឹមបូព៌ា ។ នាយកប្រតិបត្តិក្រុមហ៊ុន Art Recovery International លោក Christopher A. Marinello បានប្រាប់ Fox News ថា លោកជឿ ជាក់ថា រថយន្ត Bond ដែលបាត់នោះឥឡូវនេះ គឺជាផ្នែកមួយនៃការប្រមូលផ្តុំ រថយន្តមានកម្លាំង ចំនួន ៤.០០០ គ្រឿង ។

លោក Marinello បានតាមប្រមាញ់ រថយន្តដែលលោកពណ៌នាថា ជា“ ព្រះចេតិយដ៏បរិសុទ្ធ” របស់លោកអស់ រយៈពេល ១០ ឆ្នាំមកហើយអះអាងថា ឥឡូវនេះវាស្ថិតនៅជាកម្មសិទ្ធិ របស់អ្នកប្រមូលរថយន្តកំពូលម្នាក់ របស់ពិភពលោក ប៉ុន្តែលោកមិនទាន់ត្រៀម ខ្លួនដាក់ឈ្មោះប្រទេសណានោះទេ លោកជឿជាក់ថា វាត្រូវបានរក្សាទុក ។

លោកអះអាងថា ប្រភពមួយបាន បង្ហាញព័ត៌មានលម្អិត អំពីDB5 ដែលពួកគេទើបតែឆ្លងកាត់ថ្មីៗ នេះមានព័ត៌មានលម្អិតសម្រាប់ អ្នកដែលមិនដឹងអំពី រថយន្ត ៕ដោយ៖លី ភីលីព

Most Popular

To Top