ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងអ៊ីស្រាអ៊ែល ពិភាក្សាគ្នាលើបញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបើកជំនួបពិភាក្សាគ្នា ជាមួយនឹងលោកនាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett ដែលផ្តោតសំខាន់ទៅលើ បញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងក៏ដូចជាបញ្ហានៃចំនងមិត្តភាព លើវិស័យសន្តិសុខរវាងប្រទេសទាំងពីរ អាមេរិកនិងអ៊ីស្រាអ៊ែលផងដែរ។

លោក Biden តាមផែនការគួរតែ ជួបជាមួយនឹងលោក Bennett តាំងតែពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែសេតវិមានបានប្តូរពេលវេលានេះ មកថ្ងៃសុក្រវិញបន្ទាប់ពីហេតុការណ៍ វាយប្រហារយ៉ាងសាហាវ នៅឯអាកាសយានដ្ឋានក្រុងកាប៊ុល ដែលបានធ្វើឲ្យយោធារបស់អាមេរិក បាត់បង់ជីវិតដល់ទៅ ១៣នាក់ និងរបួស១៨នាក់ផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាក់ថា បញ្ហានៃកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ គឺជាប្រធានបទសំខាន់ របស់កិច្ចប្រជុំរវាងលោក ជាមួយនឹងលោក Joe Biden នៅឯអគារប្រធានាធិបតីហើយ លើកឡើងថា គោលបំណងសំខាន់របស់ ប្រទេសទាំងពីរនៅពេលនេះ គឺដើម្បីបញ្ឈប់អ៊ីរ៉ង់ ទៅលើសកម្មភាពដ៏គួរឲ្យខ្លាច របស់ខ្លួននៅក្នុងតំបន់ និងទី២ដើម្បីរារាំងអ៊ីរ៉ង់ ឲ្យបានដាច់ខាតពីការ ជោគជ័យដើម្បីផលិត គ្រាប់នុយក្លេអ៊ែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top