ព័ត៌មានអន្តរជាតិ

ផ្នូរដ៏ធំមួយ នៃជនរងគ្រោះ ដោយរោគ ពិសសតវត្សរ៍ទី១៨ កម្មករសំណង់ សាងសង់ អាផាតមិនរកឃើញ នៅភាគខាងជើងប៉ូឡូញ

ប៉ូឡូញ ៖ កម្មករសំណង់ ដែលកំពុងសាងសង់ អាផាតមិនបានរកឃើញ ទីបញ្ចុះសព សតវត្សរ៍ទី ១៨ នៅភាគខាងជើងប្រទេសប៉ូឡូញ ដែលមាន អដ្ឋិធាតុ ជនរងគ្រោះ ក្នុងផ្នូរកើតជំងឺ រោគរាតត្បាត ឬរោគពិស នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

របកគំហើញ ដែលបានកើតឡើងនៅ Mikołajki ក្នុងតំបន់ Warmian-Maurian Voivodeship រួមបញ្ចូល ទាំងទីបញ្ចុះ សព២ទៀត ។ ទីភ្នាក់ងារព័ត៌មានប៉ូឡូញ First News រាយការណ៍ថា ទីបញ្ចុះសព នៅសតវត្សរ៍ទី ១៨ នេះពោរពេញទៅដោយជនរង គ្រោះដោយរោគពិសពីតំបន់Mazurian ចំណែកទីបញ្ចុះសពទី ២ មានអាយុកាលចន្លោះសតវត្សទី ១៧ និង ១៩។
អនុប្រធានមូលនិធិដាចាណា និងអ្នកបុរាណវិទូ Agnieszka Jaremek បានប្រាប់សារព័ត៌មាន First News ថា វាអាចមានទីបញ្ចុះសព ចំនួន២ ព្រោះត្រូវការកន្លែងបន្ថែម។ លោក Jaremek បាន និយាយថា វាត្រូវបាន រៀបរាប់ នៅក្នុងប្រភពថា គ្មានកន្លែងគ្រប់គ្រាន់នៅក្នុង ទីបញ្ចុះសពដោយ ព្រះវិហារនោះឡើយ ហើយជាមូលហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ចុះ នៅតាមផ្លូវឆ្ពោះទៅ Mrągowo។
អ្វីគ្រប់យ៉ាងចង្អុល ទៅការពិតថា យើង បានរកឃើញកន្លែងនោះ ចំណែកផ្នូរជាច្រើន ដាក់គ្រួសារទាំងមូល ទាំងមនុស្សធំ និងកុមារ ។ ជាសរុបផ្នូរចំនួន ៦០ ត្រូវបានរកឃើញដែលមានគ្រោង ឆ្អឹងសាកសព ១០០នាក់ ។ ទស្សនាវដ្តី Smithsonian រាយការណ៍ថា គ្រោះកាចនេះ បានផ្ទុះឡើងកំឡុង សង្គ្រាមខាងជើង (១៧០០-១៧២១) ដែលបានឃើញ ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តប្រយុទ្ធ ប្រឆាំងនឹងប្រទេសស៊ុយអែត សម្រាប់សមុទ្រ បាល់ទិក “Baltic” ។

យោងតាម សារព័ត៌មាន អេស្ប៉ាញ La Vanguardia ថា ជំងឺរាតត្បាតនេះ បានរាលដាលពាសពេញ ទ្វីបអឺរ៉ុប ទៅដល់ Prussia ហ្វាំងឡង់ លីទុយ អានី និង ប្រទេសជាច្រើនទៀត ។ បើទោះបីជាកម្ពស់ នៃជំងឺពិស កើតមានឡើង នៅចន្លោះឆ្នាំ ១៧០៨ និង ១៧១៣ ករណី ពិសដំបូងត្រូវ បានកត់ត្រា នៅប្រទេសស៊ុយអែត កាល ឆ្នាំ ១៧០២ ។ នៅឆ្នាំ ១៧១២ វាបានទៅដល់ទីក្រុងហាំប៊ឺក ប្រទេសអាល្លឺម៉ង៕ ដោយ៖លី ភីលីព

Most Popular

To Top