ដាម់ាស៖ ទីភ្នាក់ចិនស៊ិនហួ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីល សាជាថ្មីមួយដោយអ៊ីស្រាអ៊ែល បានកើតឡើងសាជាថ្មីសំដៅ ទៅលើរដ្ឋធានទីក្រុងដាម៉ាស ទាំងពាក់កណ្តាលយប់ ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានរារាំងគ្រាប់មីស៊ីលជាច្រើនគ្រាប់ ដែលបាញ់សំដៅតំបន់ភាគពាយព្យ នៃទីក្រុងដាម៉ាសហើយសម្លេង ត្រូវបានគេលឺលាន់រំពង ពាសពេញរដ្ឋធានី។
ការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអ៊ែល ត្រូវបានបាញ់ចេញពីខាងក្នុងដែនអាកាស របស់ប្រទេសលីបង់ ហើយមីស៊ីលភាគច្រើន ត្រូវបានរារាំងបានជោគជ័យ។
គួរឲ្យដឹងដែរថា អ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ជាច្រើនលើកមកហើយ ទៅលើទីតាំងជាច្រើនរបស់យោធា ក្នុងប្រទេសស៊ីរី ដោយកាលពីថ្ងៃទី២០ ខែសីហា ម្តងនៅក្នុង ទីតាំងជាច្រើនរបស់ទីក្រុងដាម៉ាស និង២ថ្ងៃក្រោយមកនៅក្នុង ខេត្តភាគខាងត្បូង Quneitra ៕
ប្រែសម្រួល៖ ស៊ុន លី