ព័ត៌មានអន្តរជាតិ

វៀតណាម កាត់ទោសបុរសម្នាក់​ ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្រោយដើរចម្លងកូវីដ ទៅកាន់អ្នកដទៃ

តុលាការប្រទេសវៀតណាម បានសម្រេចកាត់ទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្រោយពីបុរសរូបនោះ បានល្មើសបម្រាមការពារកូវីដ ហើយបានដើរចម្លងទៅកាន់ មនុស្សដទៃផ្សេងទៀត។ នេះបើ់តាមការឱ្យដឹង ពីសារព័ត៌មាន CNA។

លោក Le Van Tri អាយុ ២៨ឆ្នាំ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងទីក្រុង ហូជីមិញរយៈពេល ២១ថ្ងៃ។ ប៉ុន្តែមិនទាន់បានគ្រប់ ២១ថ្ងៃផង បុរសរូបនោះបានល្មើសបម្រាម លួចចេញទៅផ្ទះរបស់លោក នៅក្នុងខេត្ត Ca Mau។ ការលួចចេញពីទីតាំងធ្វើចត្តាឡីស័ក បានធ្វើឱ្យលោក Tri ចម្លងមេរោគកូវីដ ទៅកាន់មនុស្សចំនួន ៨នាក់ ហើយមនុស្សម្នាក់ បានស្លាប់ថែមទៀតផង។

កាលផ្ទុះឆ្លងរាលដាល ក្នុងពេលចុងក្រោយនេះ បានធ្វើឱ្យវៀតណាម កំពុងស្ថិតនៅចំណុចមួយ ដែលមានអ្នកឆ្លងកូវីដច្រើន ដោយមានអ្នកឆ្លងជិត ៥៤០ ០០០នាក់។ ក្នុងនោះប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់រហូតដល់ទៅ ១៣ ០០០នាក់៕ ប្រភព៖ សប្បាយ

Most Popular

To Top