ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ អង្រួន នៅភាគខាងត្បូងម៉ិកស៊ិក

ម៉ិចស៊ីកូស៊ីធី ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៧,១រ៉ិចទ័រ វាយប្រហារនៅតំបន់ឆ្នេរ សមុទ្រស្ថិតនៅភាគខាងត្បូង ម៉ិកស៊ិក នៅក្រុង Acapulco រដ្ឋ Guerrero កាលពីយប់ថ្ងៃអង្គារ ។

ការរំញ័របានអង្រួន នៅចម្ងាយរាប់គីឡូម៉ែត្រ ឆ្ងាយពីរដ្ឋធានីម៉ិកស៊ិក ខណៈដែលរញ្ជួយអគារជាច្រើន និងរង្គើក្នុងក្រុង ម៉ិកស៊ីកូស៊ីធី ។
ក្រុមសេវាកម្មតាមគ្រោះរញ្ជួយដីជាតិ បានបង្ហោះនៅលើគណនី Twitter របស់ខ្លួនថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៨និង៤៧នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង៤៧នាទីម៉ោងសកល ចម្ងាយ១១គីឡូម៉ែត្រភាគនីរតីនៃក្រុង Acapulco ដែលមានជម្រៅ១០គីឡូម៉ែត្រ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top