សិល្បៈ និង កម្សាន្ត

មនុស្សរាប់ពាន់នាក់​ ចូលគោរពវិញ្ញាណក្ខន្ធ ដល់តន្ត្រីករ Ranchera របស់ម៉ិកស៊ិក បានទទួលមរណភាព ក្នុងអាយុ ៨១ ឆ្នាំ

ម៉ិកស៊ិក ៖ តន្ត្រីករដ៏ល្បីល្បាញ លោក Ranchera របស់ប្រទេសម៉ិកស៊ិក ដែលត្រូវបានគេស្គាល់ថា ជាតារាជើងចាស់ ដូចជា El Rey និង Volver, Volver បានទទួលមរណភាព នៅថ្ងៃតែមួយ ដែលប្រទេសប្រារព្ធពិធីបុណ្យ Virgin of Guadalupe យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា ដើម្បីឧទ្ទិសកុសលដល់តារាចម្រៀង ម៉ិកស៊ិក Vicente Fernandez ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៨១ឆ្នាំ។ ជាមួយនឹងទឹកភ្នែក និងតន្ត្រី mariachi អ្នកគាំទ្រ បានប្រមូលផ្តុំគ្នានៅ Arena VFG ក្នុងទីក្រុង Jalisco ប្រទេសម៉ិកស៊ិក ដើម្បីគោរព ដល់តារាតន្ត្រី Ranchera ដ៏ល្បីល្បាញ ។

មឈូសបិទជិត របស់ Fernandez ត្រូវបានដាក់នៅក្បែរឆាកហ៊ុំព័ទ្ធដោយផ្កាពណ៌ស និងរូបភាពរបស់ម្ចាស់ជំនួយ របស់ម៉ិកស៊ិក Our Lady of Guadalupe ។ អ្នកឈ្នះពានរង្វាន់ Grammy ៣សម័យកាល និងពានរង្វាន់ Latin Grammy ៨ដង បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃតែមួយ ដែលប្រទេសនេះ បានប្រារព្ធពិធីបរិសុទ្ធ ៕ដោយ៖លី ភីលីព

Most Popular

To Top