សិល្បៈ និង កម្សាន្ត

តារាកំប្លែង កូរ៉េខាងត្បូង Yoo Jae Suk ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

កូរ៉េខាងត្បូង៖កាលថ្ងៃទី ១៣ ខែធ្នូ Antenna បានប្រកាសថា តារាកំប្លែងកូរ៉េខាងត្បូង Yoo Jae Suk បានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ហើយខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង បើយោងតាមចេញផ្សាយផ្លូវការ​​ របស់គេហទំព័រ Allkpop ។

សិល្បកររបស់Antenna លោក Yoo Jae Suk បានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ។លោក Yoo Jae Suk ត្រូវបានចាក់វ៉ាក់សាំង ពេញលេញនៅចុងខែកញ្ញា ប៉ុន្តែលោកមានការត្រួតស៊ីគ្នា ជាមួយនឹងករណី ដែលបានបញ្ជាក់នៅថ្ងៃទី ១១ ។ ដំបូងលោកត្រូវបានគេធ្វើតេស្តិ៍ អវិជ្ជមានបន្ទាប់មកលោកត្រូវបានគេ ធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីការធ្វើតេស្តិ៍ PCR លើកទី២នៅព្រឹកនេះ។

លោក Yoo Jae Suk បានលុបចោល កាលវិភាគអនាគត របស់លោកទាំងអស់ ហើយចាត់វិធានការចាំបាច់ទាំងអស់ តាមការណែនាំរបស់រដ្ឋាភិបាល។ យើងនឹងប្រឹងប្រែងអស់ ពីសមត្ថភាព ដើម្បីធានាបាននូវសុខភាព និង សុវត្ថិភាពរបស់សិល្បករ និងបុគ្គលិក ស្របតាមគោលនយោបាយ របស់អាជ្ញាធរ ដាក់ឲ្យនៅដាច់ពីគេ ៕ ដោយ៖លី ភីលីព

Most Popular

To Top