លោក Moon Jae-in ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណា ហាមឃាត់បរិភោគសាច់សត្តសុនខ នៅក្នុងប្រទេសរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។
ប្រធានាធិបតីរូបនេះ ដែលត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វសុនខ បានលើកឡើង នៅក្នុងជំនួបប្រចាំសប្ដាហ៍ជាមួយលោកនាយករដ្ឋមន្ត្រី Kim Boo-kyum កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា វាគួរតែដល់ពេល ដែលគិតគូរដល់ការហាមឃាត់បរិភោគសាច់សត្វសុនខហើយ។
តាមពិតទៅសាច់សត្វសុនខជាប្រភេទសាច់សត្វមួយប្រភេទ ដែលទំនៀមទម្លាប់របស់កូរ៉េតែងតែ បរិភោគរហូតមក ប៉ុន្តែនៅក្នុងពេលថ្មីៗនេះចំនួនការបរិភោគសាច់សត្វប្រភេទនេះ ត្រូវបានគេសង្កេតថា មានការធ្លាក់ចុះជាខ្លាំង ដោយសារតែក្មេងៗមិននិយម ក៏ដូចជាសម្ពាធពីអ្នកស្រលាញ់សត្វប្រភេទនេះ។ យ៉ាងណាក្ដីសត្វសុនខជាង ១លានក្បាលនៅតែត្រូវបានគេសម្លាប់ ដើម្បីធ្វើជាអាហារជារៀងរាល់ឆ្នាំនៅក្នុងកូរ៉េខាងត្បូងនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មានច្បាប់ហាមឃាត់សម្លាប់សត្វសុនខ និងសត្វឆ្មាតាមរូបភាពព្រៃផ្សៃរួចទៅហើយ ប៉ុន្តែច្បាប់ហាមឃាត់បរិភោគសាច់សត្វទាំងនេះ មិនទាន់មាននៅឡើយទេនៅក្នុងប្រទេសនេះ៕
ប្រភព៖ http://sabay