ព័ត៌មានអន្តរជាតិ

ឥន្ទ្រីបុរេប្រវត្តិ ដើមកំណើត អូស្រ្តាលី កាលពី ២៥ លានឆ្នាំមុន ប្រើជើងប្រវែង ១៥ ស.ម ដើម្បីចាប់សត្វ ជាអាហារប្រចាំថ្ងៃ

អូស្រ្តាលី ៖ សត្វឥន្ទ្រីមួយក្បាល មានប្រវែង ១៥ ស.ម ដែលមានជំនាញខាង វាយឆ្មក់ចាប់សត្វព្រៃ ជាអាហារប្រចាំថ្ងៃ ដូចជាសត្វកកភ្លើង និងខ្លាឃ្មុំអូស្រ្តាលី “koalas”បានគ្រប់គ្រងសង្វាក់ អាហារនៅអូស្ត្រាលីខាងត្បូង កាលពី ២៥ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នេះគឺជាការសន្និដ្ឋាន របស់អ្នកជំនាញ នៅសាកលវិទ្យាល័យ Flinders បានកំណត់អត្តសញ្ញាណ ប្រភេទសត្វថ្មីឈ្មោះ Archaehierax sylvestris ដោយផ្អែកលើហ្វូស៊ីលឆ្អឹង ៦៣ បានរកឃើញ នៅក្បែរបឹង Pinpa ។ រកឃើញនៅស្ថានីយ៍ ដាច់ ស្រយាល ចំពោះគ្រោឆ្អឹង ពីសម័យចុង Oligocene ចុងគឺជាសត្វមានអាយុកាល ចំណាស់ជាងគេបំផុត និងត្រូវបានរក្សាទុកយ៉ាងល្អបំផុត នៅក្នុង កំណត់ត្រាហ្វូស៊ីល ។

អ្នកស្រាវជ្រាវ និងជាអ្នកជំនាញខាងសាច់បក្សី លោក Ellen Mather នៃសាកលវិទ្យាល័យ Flinders បាននិយាយ ថា ប្រភេទសត្វនេះមានទំហំតូច ជាងហើយស្រាលជាងឥន្ទ្រី ដែលមានកន្ទុយដូចសត្វឆ្មា (ឥន្ទ្រីធំបំផុត របស់អូស្រ្តាលី នៅមានជីវិតសព្វថ្ងៃ) ប្រវែងជើង មានប្រវែងជិត ១៥ ស.ម អាចធ្វើឲ្យវាចាប់សត្វធំបាន ។ សត្វមំសាសី ដែលមានទំហំធំជាងគេ នៅពេលនោះមានទំហំប៉ុន ឆ្កែតូចឬឆ្មាធំដូច្នេះ Archaehierax ។

ឆ្អឹងហ្វូស៊ីលលាតត្រដាងថា ស្លាបរបស់ Archaehierax ខ្លីសម្រាប់ទំហំរបស់វាដូចជាសត្វឥន្ទ្រី ដែលរស់នៅក្នុងព្រៃសព្វថ្ងៃ ។ ផ្ទុយទៅវិញជើង របស់វាមានប្រវែងវែង ហើយអាចជួយ្យវាឈាន ដល់កម្រិត គួរឲ្យកត់សម្គាល់ ។ ការរួមបញ្ចូលគ្នា នៃចរិត លក្ខណៈទាំងនេះបានបង្ហាញថា Archaehierax គឺជាយន្តហោះ ដែលរហ័សរហួន ជាពិសេសជាអ្នកប្រមាញ់ វាយឆ្មក់ដ៏ពូកែបំផុត ៕ ដោយ៖លី ភីលីព

Most Popular

To Top