ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខលោក បៃដិន៖អាមេរិកនិងចិន ត្រូវតែគ្រប់គ្រងការប្រកួតប្រជែងដ៏ខ្លាំងក្លា

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កិច្ចពិភាក្សារបស់លោក ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅក្នុងប្រទេសស្វីស កាលពីថ្ងៃពុធ បានបញ្ចៀសការរើសអើងនៃកិច្ចប្រជុំមួយក្នុងខែមីនា និងថា មានរឿងជាច្រើនទៀតចាំបាច់ដើម្បីបញ្ចៀសជម្លោះ រវាងប្រទេសទាំងពីរ។

លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងព្រួចសែល ក្រោយកិច្ចប្រជុំនៅអង្គការណាតូនិងសហភាពអឺរ៉ុបដូច្នេះថា “កិច្ចពិភាក្សាគ្នា គឺមានអំណោយផលល្អ ដែលបង្ហាញថា វាជាឱកាសដ៏ល្អពិតប្រាកដមួយ នៅពីក្រោយទ្វារបិទ ដើម្បីបង្ហាញចេញទាំងស្រុង នូវទស្សនវិស័យនិងចេតនាផ្សេងគ្នារបស់យើង”។

លោកបានបន្តថា ជំនួបនោះ គឺជាផ្លូវមួយប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតកាលៈទេសៈ ដែលការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ជាការប្រកួតប្រជែងដ៏ខ្លាំងនេះ អាចគ្រប់គ្រង់បានប្រកបដោយទំនួលខុសត្រូវ និងមិនរេរធ្លាក់ចូលក្នុងជម្លោះ ឬក៏ការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា ជំនួបសម្ងាត់នៅសណ្ឋាគារក្នុងទីក្រុង Zurich ដែលលោក Jake Sullivan និយាយថា ប្រព្រឹត្តទៅអស់រយៈពេលប្រហែល៦ម៉ោងនោះ គឺជាជំនួបជួបមុខគ្នាផ្ទាល់ដំបូងជាមួយលោក Yang Jiechi ចាប់តំាងពីការជួបពិភាក្សាគ្នានៅក្នុងរដ្ឋអាឡាស្កា ហើយជាដំណាក់កាលប្រឈមុខគ្នាកាន់តែតិច រវាងអំណាចទាំងពីរ៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top