ព័ត៌មានអន្តរជាតិ

នាវាទ័ពជើងទឹកចិននិងរុស្ស៊ី ធ្វើដំណើររួមគ្នាកាត់តាម ច្រកសមុទ្រជប៉ុន 

បរទេស៖ ក្រុមនាវាយោធា មួយក្រុមមានចំនួន១០គ្រឿង មកពីចិននិងរុស្ស៊ី បានធ្វើដំណើរកាត់ តាមច្រកសមុទ្រ ដែលខ័ណ្ឌចែកដីគោករបស់ជប៉ុន និងកោះ Hokkaido ស្ថិតនៅភាគខាងជើង កាលពីថ្ងៃចន្ទម្សិលមិញនេះ នេះបើយោងតាមការនិយាយឲ្យដឹងពី ក្រសួងការពារជាតិជប៉ុន។

នេះគឺជាលើកទីមួយ សម្រាប់ប្រទេសជប៉ុន ដែលធ្វើការឃ្លំាមើលសមយុទ្ធយោធាក្នុងតំបន់យ៉ាងយកចិត្តទុកដាក់នោះ បានបញ្ជាក់ពីការធ្វើដំណើររបស់នាវាទ័ពជើងទឹករបស់ចិននិងរុស្ស៊ីរួមគ្នា កាត់តាមច្រកសមុទ្រ Tsugaru Strait ដែលខ័ណ្ឌផ្តាច់សមុទ្រជប៉ុនពីមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិជប៉ុនមួយរូប បាននិយាយយ៉ាងដូច្នេះថា “មិនមានការបំពានដែនទឹកនោះទេ ហើយក៏គ្មានការមិនយកចិត្តទុកដាក់លើច្បាប់អន្តរជាតិនោះដែរ”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រាប់ធ្វើសហសមយុទ្ធទ័ពជើងទឹក នៅសមុទ្រជប៉ុន ជាផ្នែកនៃសហប្រតិបត្តិការទ័ពជើងទឹករវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែតុលា ដោយចូលរួមដោយនាវាចម្បាំងនិងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top