ព័ត៌មានអន្តរជាតិ

មីយ៉ានម៉ាដោះលែង អ្នកទោសនយោបាយ រាប់រយនាក់ ក្រោយមានសម្ពាធ ពីអាស៊ាន

បរទេស៖ រដ្ឋាភិបាលយោធារបស់ ប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ បានធ្វើការដោះលែង អ្នកទោសនយោបាយរាប់រយនាក់ ចេញពីពន្ធនាគារ Insein រួមមានទំាងអ្នកនាំពាក្យរបស់លោកស្រី អ៊ុង សានស៊ូជី និងតារាកម្លែងដ៏ល្បី Zarganar ផងដែរ។

ក្រោយរយៈពេលប៉ុន្មាននាទីបន្ទាប់ពីសុន្ទរកថថរបស់មេដឹកនាំយោធា លោក Min Aung Hlaingកាលពីថ្ងៃចន្ទ ទូរទស្សន៍រដ្ឋមីយ៉ានម៉ា បានប្រកាសថា មនុស្សជាង៥.៦០០នាក់ ដែលត្រូវចាប់ខ្លួន និងតាមចាប់ខ្លួន ជុំវិញតួនាទីរបស់ពួកគេ ក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារនោះ នឹងត្រូវដោះលែង ដោយការលើកលែងទោសផ្អែកលើហេតុផលមនុស្សធម៌។

ការដោះលែងនេះ ត្រូវសកម្មជនមួយចំនួនធ្វើការពិពណ៌នាថា កលល្បិតមួយរបស់ពួកយោធាកាន់អំណាច ក្នុងការព្យាយាមកសាងឡើងវិញ នូវកិត្តិស័ព្ទអន្តរជាតិរបស់ខ្លួន ក្រោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចាត់វិធានការដ៏កម្រដកមេដឹកនាំយោធាចេញពីកិច្ចប្រជុំកំពូល។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Tom Andrews នៅលើបណ្ដាញសង្គមធ្វីតធ័រ បានសម្តែងការស្វាគមន៍ចំពោះការដោះលែងនោះ ប៉ុន្តែបាននិយាយថា វាជារឿងគួរឲ្យហួសចិត្ត ដែលពួកគេត្រូវបានឃុំខ្លួនជាលើកដំបូង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top