ព័ត៌មានអន្តរជាតិ

រឿងតារាកំប្លែង នាង ខ្ញុង ជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារ ត្រូវមហាជនរិះគន់ថា ដោយសារលេងល្បែងស៊ីសង

ភ្នំពេញ៖ អតីតតារាកំប្លែង CBS អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ក្រោយពីបានចេញមុខយំស្រែក​ សំពះអង្វរមហាជនជួយឧត្ថម្ភថវិការទៅតាមទឹកចិត្ត ឱ្យខ្លួនយកទៅសងបំណុលគេ កាលពីម្សិលមិញរួចមក ឃើញថាមានអ្នកជួយចូលរួមយ៉ាងច្រើន ក្នុងនោះមានចាប់ពី ១ដុល្លារ ៥ដុល្លារ ២០ដុល្លារ រហូតដល់ ៥០០ដុល្លារក៏មាន ។

យ៉ាងណាមិញ ចំពោះសកម្មភាពរបស់តារាកំប្លែងស្រីខាងលើ ក៏បានរងនូវពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនយ៉ាងខ្លាំង ដោយយអ្នកខ្លះលើកឡើងថា “ពួកតារាអាងតែសំពះសំលុយពេលដែលធ្លាក់ខ្លួន”​ អ្នកខ្លះថា “ពេលាមានបាន សប្យាយហ៊ឺហារ ដល់ពេលជួបបញ្ហាសំពះរកជំនួយ” ចំណែកអ្នកខ្លះក៏បានលើកដូចៗគ្នាថា ធ្វើបែននាំឱ្យអាប់ឱនដល់អ្នកសិល្បៈខ្មែរអស់ហើយ ។

ទាក់ទងជាមួយព័ត៌មាននាង ខ្ញុង ធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក រហូតដល់ជាង​ ៥៧ម៉ឺនដុល្លារ រហូតរដល់លើកសំពះសុំជំនួយនេះផងដែរ ក៏មានពាក្យចរចាមអារ៉ាមថា អាចដោយសារតែនាងប្រព្រឹត្តិល្បែងស៊ីសង ព្រោះ ខ្ញុង ធ្លាប់ត្រូវបានគេប្រទះឃើញចូលក្នុងកាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ ។​

ម្ចាស់គណនីហ្វេសប៊ុកមួយសុំមិនបង្ហាញឈ្មោះបានសរសេរនៅលើប្រអប់បញ្ចេញមតិ ពីក្រោយព័ត៌មាន ខ្ញុង ជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារយ៉ាងដូច្នេះថា “ជួយមនុស្សត្រឹមត្រូវដែលរកស៊ីខុស ត្រឹម ១ដុល្លារ វាមិនច្រើនទេ តែបើជួយមនុស្សដែលយកលុយទៅប្រើប្រាស់ខុសវាស្ដាយ​ ព្រះខ្ញុំធ្លាប់ឃើញគាត់ម្នាក់ហ្នឹងចូលកាស៊ីណូ ខេត្តព្រះសីហនុ” ។

ជាមួយនឹងការលើកឡើងថា នាង ខ្ញុង ងប់នឹងល្បែងស៊ីសងនេះដែរ ក៏មានការលើកឡើងយ៉ាងច្រើននាក់ ក្រោយពីធ្លាយព័ត៌មានថា នាងជំពាក់បំណុលគេរាប់សែនដុល្លារ ចាប់តាំងពូចុងឆ្នាំ ២០១៩ មក ប៉ុន្តែការលើកឡើងនេះ ខ្ញុង បានច្រានចោលទាំងស្រុងតាមរយៈការឡាយផ្ទាល់សរបស់នាងនៅលើបណ្ដាញសង្គម ព្រមទាំងទាមទារឱ្យបង្ហាញភ័ស្ដុតាងថានាងលេងល្បែងស៊ីសងទៀតផង ។

សូមរំឭកថា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ម្សិលមិញនេះ តារាកំប្លែងស្រីល្បីឈ្មោះ ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខឡាយវីដេអូនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារភាពថា ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនរហូតដល់អស់លទ្ធភាព​ គឺចំនួនជាង ៥៧ម៉ឺនដុល្លារ ដោយត្រូវបង់ការប្រាក់ប្រចាំខែរហូតដល់ជាង ៤ម៉ឺនដុល្លារ​ ។ ចំពោះបំណុលដ៏ច្រើនលើសលប់នេះ នាង ខ្ញុង បានបញ្ជាក់ថា ដោយសារតែនាង រកស៊ី ខាតដើមចុង តែព្យាយាមដោះស្រាយតែម្នាក់ឯងមិនបានប្រាប់ឱ្យប្ដីដឹងឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top