យេរូសាឡឹម ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអាមេរិក អ៊ីស្រាអ៊ែល សហភាពអារ៉ាប់ ព្រមទាំងឥណ្ឌា បានឈាន ទៅដល់ការសម្រេច
ចិត្តគ្នាជារួមមួយ ដើម្បីកំណត់យកវេទិកាថ្មីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរួមគ្នា ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង តាមរយៈជំនួបគ្នានៅលើប្រព័ន្ធ Zoom តាំងតែពីល្ងាចថ្ងៃចន្ទ រវាងប្រទេសអ៊ីស្រាអ៊ែល រដ្ឋមន្ត្រី
លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់ Sheikh Abdullah
bin Zayed Al Nahyan និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ។
រដ្ឋមន្ត្រីទាំង៤រូបនេះ បានយល់ព្រមផងដែរ ក្នុងការបង្កើតក្រុមការងារ សម្របសម្រួល ដែលអាចពិនិត្យមើលទៅ លើលទ្ធភាពក្នុងការសហការគ្នា
ទៅលើវិស័យជាច្រើន ដូចជាដឹកជញ្ជូនបច្ចេកវិទ្យា សន្តិសុខជើងទឹក ព្រមទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ៕
ប្រែសម្រួល៖ស៊ុនលី