ព័ត៌មានអន្តរជាតិ

ចិន អនុម័តច្បាប់ ស្តីពីការបន្ធូរបន្ថយ កិច្ចការផ្ទះ សម្រាប់សិស្សានុសិស្ស ទាំងឡាយ

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសចិន បានអនុម័តច្បាប់អប់រំមួយ ដែលព្យាយាមកាត់បន្ថយ “សម្ពាធទ្វេ” នៃកិច្ចការផ្ទះ និងការបង្រៀនក្រៅម៉ោង នៅក្នុងមុខវិជ្ជាស្នូល ។

ក្រុងប៉េកាំង បានអនុវត្តដែលមានការអះអាងបន្ថែមទៀតនៅឆ្នាំនេះ ចាប់ពីការទប់ស្កាត់ការញៀនរបស់ក្មេងៗទៅនឹងហ្គេមអនឡាញ ដែលចាត់ទុកថា ជាទម្រង់នៃ “អាភៀនសណ្តំវិញ្ញាណ” រហូតដល់ធ្វើឲ្យ “ពិការភ្នែក” ដោយសារអ៊ីនធើណេត ។

សភារបស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងពិចារណាលើច្បាប់ ដើម្បីដាក់ទណ្ឌកម្មឪពុកម្តាយ ប្រសិនបើកូនតូចៗរបស់ពួកគេបង្ហាញ “អាកប្បកិរិយាអាក្រក់ណាស់” ឬប្រព្រឹត្តបទឧក្រិដ្ឋ ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា ជាមួយនឹងច្បាប់អប់រំថ្មី អាជ្ញាធរមូលដ្ឋាននឹងត្រូវបានប្រាប់ឱ្យ “ពង្រឹងការត្រួតពិនិត្យរបស់ពួកគេ ដើម្បីកាត់បន្ថយបន្ទុកលើ សិស្សទាក់ទងនឹងកិច្ចការផ្ទះ និងមេរៀនក្រៅម៉ោង” ។

“ឪពុកម្តាយ … ត្រូវតែបែងចែកតាមមធ្យោបាយសមហេតុផល សម្រាប់អនីតិជន ពេលវេលាដែលបានលះបង់ សម្រាប់ការសិក្សា ការសម្រាក ការកម្សាន្ត និងសកម្មភាពរាងកាយ ដើម្បីកុំឱ្យបង្កើនការផ្ទុករបស់ពួកគេ និងដើម្បីជៀសវាងការញៀនអ៊ីនធើណេត” ។

ច្បាប់នេះនឹងចូលជាធរមាន នៅថ្ងៃទី១ ខែមករាឆ្នាំក្រោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top