បរទេស ៖ ព្រះមហាក្សត្រ នៃប្រទេសហ្ស៊កដានី King Abdullah II ដែលបានបំពេញទស្សនកិច្ច នៅប្រទេស ប៉ូឡូញ កាលពីថ្ងៃ
អង្គារនោះ គឺបានជួបពិភាក្សាគ្នា ដោយផ្ទាល់ផងដែរ ជាមួយនឹងប្រធានាធិបតី នៃប្រទេសប៉ូឡូញ លោក Andrzej Duda អំពីបញ្ហា
សន្តិសុខព្រមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ផងដែរ ។
មេដឹកនាំទាំងពីរ ក៏ត្រូវបានគេដឹងដែរថា បានជួបពិភាក្សាគ្នានៅឯវិមាន ប្រធានាធិបតីនៅក្នុងរដ្ឋធានីទីក្រុង Warsaw ហើយយោងតាមការ
បញ្ជាក់ដោយការិយាល័យ របស់លោក Duda បានបន្ថែមទៀតដែរថា ប្រទេសហ្ស៊កដានី គឺជាដៃគូដ៏មានគុណតម្លៃ ព្រមទាំងទំនុកចិត្ត យ៉ាងខ្លាំងសម្រាប់
ប៉ូឡូញហើយជាពិសេស តាមរយៈការឆ្លុះបញ្ចាំងរវាងកិច្ច ពិភាក្សាថ្នាក់កំពូលលើកនេះ ។
សេចក្តីថ្លែងការណ៍ ដោយការិយាល័យ លោកប្រធានាធិបតីដដែលនេះ បានបន្តទៀតថា គម្រោងនៃការបញ្ចូលគ្នា នៃកងកម្លាំងពិសេស របស់ប៉ូឡូញ និងហ្ស៊កដានី គឺជាផ្នែកមួយ នៃកិច្ចពិភាក្សាលើកនេះហើយ ក្នុងនោះក៏មានទាំងការចាប់ អារម្មណ៍របស់លោកហ្ស៊កដានី ទៅលើផលិតផលយោធា របស់ប្រទេសប៉ូឡូញផង ៕
ប្រែសម្រួល៖ស៊ុនលី