ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា ណាតូកំពុងបញ្ឆេះ ភាពតានតឹង ក្នុងតំបន់តាមរយៈ សមយុទ្ធយោធា

បរទេស ៖ មកដល់ពេលនេះ ទោះបីជាអង្គការណាតូ ធ្លាប់បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ គឺជាអ្នកទទួលខុសត្រូវ ចំពោះភាពតានតឹង សាជាថ្មី នៅក្នុងតំបន់អ៊ឺរ៉ុប ប៉ុន្តែជាក់ស្តែងបញ្ហា នេះគួរតែបន្ទោស ទៅលើប្លុកប្រទេស ដែលដឹកនាំដោយអាមេរិក ទៅវិញនោះទេ ជាពិសេសសកម្មភាព សមយុទ្ធយោធាជាច្រើន នៅក្បែរតំបន់ក្បែរ ប្រទេសរុស្សី។

នេះគឺជាការអះអាង ដោយរដ្ឋាភិបាលវិមានក្រមឡាំង និងត្រូវបានយកមកចេញផ្សាយ ដោយវេសបាយ RT ដោយក៏បានរិះគន់ចំៗ ទៅលើសកម្មភាព របស់ណាតូ និងអាមេរិក ទៅលើសកម្មភាព ធ្វើសមយុទ្ធយោធាជាច្រើន កន្លងមកចុងក្រោយ ដូចជាការធ្វើសមយុទ្ធជាមួយនឹង ប្រទេសអេស្តូនី និង ជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ប៉ាល់តិកផង ។

លោកស្រី Maria Zakharova អ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្សី បានបញ្ជាក់ដែរថា ជាការឆ្លើយតបរុស្សី បានធ្វើការព្រមានរួចទៅហើយ ចំពោះណាតូ ដែលតែងតែបង្កើត នូវភាព តានតឹង ដើម្បីប្រឆាំងទៅនឹងរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top