ចក្រភពអង់គ្លេស រុស្សី និង ប្រទេសបារាំង គឺជាប្រទេស ដែលមានអត្រាអ្នកឆ្លង និងស្លាប់ដោយសារតែជំងឺកូវីដ១៩ ច្រើនជាងគេ នៅក្នុងបណ្តាប្រទេស នៃទ្វីបអ៉ឺរ៉ុប បើគិតចាប់តាំងពីមានការផ្ទុះ រីករាលដាល រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសគឺចក្រភពអង់គ្លេសតែម្តង ដែលកំពុងតែប្រឈមជាមួយ នឹងការវាយលុយរបស់វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ដល់ទៅ៣៧,១០១ករណីកាលពីថ្ងៃម្សិលមិញ ។ នេះបើយោងតាមទិន្នន័យ ពីគេហទំព័រ វើលអូមេតធឺ(Worldometer) ដែលជាគេហទំព័រ អន្តរជាតិកត់ត្រានូវទិន្នន័យ អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមម៉ោង៤ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
ចក្រភពអង់គ្លេស គឺជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារតែជំងឺកូវីដ១៩ច្រើនបំផុតនៅក្នុងបណ្តាប្រទេស នៃទ្វីបអឺរ៉ុប រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស មានអ្នកឆ្លងរហូតទៅដល់ ១១,៣៦១,៣៨៧នាក់ ជាសះស្បើយចំនួន៩,៧៨៣,៣៥៥នាក់ ខណ: ដែលអ្នកស្លាប់ចំនួនដល់ទៅ ១៤៧,២១៨ នាក់ ។
បន្ទាប់មកគឺប្រទេស រុស្សី ដែលជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពី ចក្រភពអង់គ្លេស ។មកដល់ពេលនេះ ប្រទេស រុស្សី មានអ្នកឆ្លងបានកើនឡើងដល់ ចំនួន ១០,២១៤,៧៩០នាក់ ជាសះស្បើយចំនួន៨,៩៨៤,៩២១នាក់ និងអ្នកស្លាប់ចំនួនដល់ទៅ២៩៧,២០៣នាក់។
ចំណែកប្រទេសបារាំងវិញ ក៏មានអ្នកឆ្លងមានចំនួនច្រើនករណីផងដែរនៅ ទ្វីបអ៉ឺរ៉ុប បន្ទាប់ពីប្រទេស រុស្សី ។ មកដល់ពេលនេះបារាំង មានអ្នកឆ្លង បានកើនឡើង ដល់ចំនួន៨,៦២៥,៨៤៩នាក់ ជាសះស្បើយចំនួន៧,៥០៦,៨៣៤នាក់ ខណ: ដែលអ្នកស្លាប់ ចំនួនដល់ទៅ ១២១,៤៩៣នាក់ ។