ព័ត៌មានអន្តរជាតិ

ចិនត្រៀមខ្លួនទប់ទល់នឹង ​អូមីក្រុង​ ដែលកំពុងរីករាលដាល ពាសពេញប្រទេស ចំនួន ៨៩

​អូមីក្រុង ដែលកំពុងរីករាលដាល ពាសពេញប្រទេសចំនួន ៨៩ ហើយត្រូវបានគេរកឃើញ នៅក្នុងទីក្រុងចំនួន ៣ របស់ចិនដីគោក។

ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលបង្កឡើង ដោយវីរុស ទម្រង់អូមីក្រុងមកពីបរទេស ក្រុមអ្នកជំនាញសុខភាព សាធារណៈរបស់ចិន បានសម្តែងនូវទំនុកចិត្ត ក្នុងការប្រឆាំងនឹងវីរុសទម្រង់ថ្មីនេះ។

យ៉ាងណាខណៈដែលថ្ងៃឈប់ សម្រាកដ៏សំខាន់បំផុតចំនួនពីរ សម្រាប់ការជួបជុំគ្រួសារ របស់ប្រជាជនចិន​ ពិធីឆ្លងឆ្នាំថ្មី និងពិធីបុណ្យនិទាឃរដូវ​ ដែលកាន់តែខិតជិតមកដល់នោះ បណ្តាទីក្រុង ​​​និងតំបន់មួយចំនួនក្នុងប្រទេសចិន បានប្រកាសអំពីគោលនយោបាយ លើកទឹកចិត្តដល់អ្នកស្រុក ឱ្យស្នាក់នៅក្នុងផ្ទះ​។

​លោក Liang ​Wannian ប្រធានក្រុមអ្នកជំនាញឆ្លើយតប នឹងជំងឺកូវីដ-១៩ នៃគណៈកម្មការសុខភាពជាតិ របស់ប្រទេសចិន បានណែនាំដល់តំបន់​​ ដែលមានហានិភ័យមធ្យម និងខ្ពស់ កំពង់ផែ និងទីក្រុងនៅតាមព្រំដែន ព្រមទាំងទីក្រុងដែលនឹងរៀបចំសកម្មភាព សាធារណៈសំខាន់ៗ ដើម្បីចាត់វិធានការបង្ការ និងគ្រប់គ្រងការរីករាលដាល ឱ្យបានតឹងរ៉ឹង៕

Most Popular

To Top