ប្រទេសឥណ្ឌូនេស៊ី និង ហ្វីលីពីន នៅតែជាប្រទេស ដែលមានអត្រាអ្នកឆ្លង និងស្លាប់ ដោយសារតែជំងឺកូវីដ១៩ ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ទាំង១០ប្រទេស បើគិតចាប់តាំងពីមានការ ផ្ទុះរីករាលដាល រហូតមក ដល់ពេលបច្ចប្បន្ន ប្រជាពលរដ្ឋនៅតំបន់អាស៊ាន ជាង៣០ម៉ឺននាក់ ហើយបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺដ៏កាចសាហាវកូវីដ១៩នេះផងដែរ ។ នេះបើយោងតាមទិន្នន័យពី គេហទំព័រ Worldometer ដែលជាគេហទំព័រអន្តរជាតិ កត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
ខាងក្រោមនេះគឺជាទិន្នន័យកូវីដ១៩ នៅក្នុងតំបន់អាស៊ានទាំង១០ប្រទេស៖
១. ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៤,២៦០,៦៧៧នាក់ ជាសះស្បើយ ៤,១១១,៨៣៥នាក់និងស្លាប់ ១៤៤,០១៣នាក់
២. ប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៧,៧៣០នាក់ជាសះស្បើយ ២,៧៧៧,៣៥៤នាក់និងស្លាប់ ៥០,៧៨៤នាក់
៣. ប្រទេស ម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧២១,៥៤៤នាក់ជាសះស្បើយ ២,៦៣៨,១៩១នាក់ និងស្លាប់ ៣១,១៣៥នាក់
៤. ប្រទេសថៃ មានអ្នកឆ្លងចំនួន ២,១៩៦,៥២៩នាក់ជាសះស្បើយ ២,១៣៦,១៩៧នាក់និងស្លាប់ ២១,៤៤០នាក់
៥. ប្រទេស វៀតណាម មានអ្នក ឆ្លងចំនួន ១,៥៥៥,៤៥៥នាក់ ជាសះស្បើយ ១,១០៩,៨៩៩នាក់ និងស្លាប់២៩,៧៩១នាក់
៦. ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងចំនួន ៥២៨,៣៨០នាក់ ជាសះស្បើយ ៥០៥,៧៦១នាក់និងស្លាប់ ១៩,២២៦នាក់
៧. ប្រទេសសិង្ហបុរី មានអ្នកឆ្លងចំនួន ២៧៦,១០៥នាក់ជាសះស្បើយ ២៧១,៧៥៣នាក់និងស្លាប់ ៨១៥នាក់
៨. ប្រទេសកម្ពុជា មានអ្នកឆ្លងចំនួន ១២០,៤២៣នាក់ជាសះស្បើយ ១១៦,៨០៣នាក់និងស្លាប់ ៣,០០៥នាក់
៩. ប្រទេសទ្បាវ មានអ្នកឆ្លងចំនួន ៩៩,៣៩៦នាក់ជាសះស្បើយ ៧,៣៣៩នាក់ និងស្លាប់ ២៧៤នាក់
១០. ប្រទេសព្រុយណេ មានអ្នកឆ្លងចំនួន ១៥,៤១២នាក់ ជាសះស្បើយ ១៥,១១៣នាក់និងស្លាប់៩៨នាក់។។