ព័ត៌មានអន្តរជាតិ

អ្នកនិយមលេងអ៊ីនធើណេត នាំនិយាយពី Wonyoung សមាជិកក្រុម IVE ជានារីមានភាព សិចស៊ីរបស់ខ្លួន 

រ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតកំពុងនាំគ្នានិយាយវែកជែកនាង Wonyoung សមាជិកក្រុមតារាចម្រៀងស្រី IVE ដែលជា នារីដែលភាពសិចស៊ី និងទាក់ទាញយ៉ាងក្ដៅគគុកបំផុតនាពេលបច្ចុប្បន្ន។

នៅលើវេទិកាសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានបង្ហោះចំណងជើងថា ‘សមាជិកក្រុមចម្រៀងស្រីដែលហាក់បីដូចជាក្មេងស្រីដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ការបង្ហោះនេះបង្ហាញពីនាង Wonyoung ជាអតីតសមាជិកក្រុម IZ*ONE ដែលបច្ចុប្បន្នកំពុងបង្កើតចំណងជើងសម្រាប់ការផ្សព្វផ្សាយសកម្មរបស់នាងជា IVE ។

បច្ចុប្បន្ននាង Wonyoung ផ្សព្វផ្សាយជាពិធីករនៃកម្មវិធី ‘Music Bank’ របស់ KBS ជាមួយ Sunghoon សមាជិក ENHYPEN និងជាតារាម៉ូដែលសម្រាប់ម៉ាកផលិតផលសម្រស់ដ៏ពេញនិយមជាច្រើន។ រូបរាង និងកម្ពស់របស់នាង គឺជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកនិយមលេងអ៊ីនធើណេត និងអ្នកគាំទ្រជាច្រើនខែមកហើយ៕ដោយ៖លី ភីលីព

Most Popular

To Top