បរទេស៖ យោងតាមការរបាយការណ៍ចុងឆ្នាំ ដោយក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុនបានធ្វើការដឹកជញ្ជូនយន្តហោះចម្បាំង F-35 ទៅកាន់អតិថិជនរបស់ខ្លួន រួមមានទាំងអាមេរិក និងសម្ព័ន្ធមិត្តផង គ្រប់តាមផែនការបានយ៉ាងល្អ។

តាមផែនការដែលធ្លាប់បានដាក់ចេញ តាំងតែពីដើមឆ្នាំ Lockheed Martin នឹងត្រូវរំពឹងទុកថាអាចដឹកជញ្ជូន យន្តហោះចម្បាំងប្រភេទនេះ ឲ្យបានចន្លោះពី១៣៣ទៅ ១៣៩គ្រឿង ក្នុងឆ្នាំ២០២១នេះ តែជាក់ស្តែងយន្តហោះ F-35 សុរបដល់ទៅ១៤២គ្រឿង ត្រូវបានប្រគល់ជូនអតិថិជន ពោលគឺលើសផែនការដល់ទៅ ៣គ្រឿង។
សម្រាប់ឆ្នាំ២០២១កន្លងទៅនេះផងដែរ អតិថិជនថ្មីរបស់អាមេរិក ដែលបានសម្រេចចិត្ត ក្នុងការប្រើប្រាស់ F-35 នៅក្នុងកងកម្លាំងការពារ ដែនអាកាសរបស់ខ្លួនផងដែរ នោះមានដូចជាស្វីស និងប្រទេសហ្វាំងឡង់ ខណៈដែលដាណឹម៉ាក បានទទួលយន្តហោះ F-35ជាលើកដំបូង៕ ប្រែសម្រួល៖ស៊ុនលី
