បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការសាកល្បងមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Zircon ទំនើបបំផុតដែលបាញ់បង្ហោះក្នុងសមុទ្រ គឺជិតនឹងបញ្ចប់ ហើយនឹងត្រូវដាក់ពង្រាយ ទៅកាន់កងទ័ពជើងទឹករុស្ស៊ី នៅចុងឆ្នាំនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទូទាំងពិភពលោក ចំពោះសមត្ថភាព របស់វា ហើយកាលពីឆ្នាំមុនវាត្រូវបានដាក់ឈ្មោះ ដោយឧត្តមនាវីឯកទ័ពជើងទឹក អាមេរិក Charles A. Richard ថា ជាការគំរាមកំហែង ដល់អាមេរិក។
គាត់បាននិយាយថា “ដោយសារតែបញ្ហាប្រឈមទាំងនេះ ស្ថាបត្យកម្មឧបករណ៍ចាប់សញ្ញានៅលើដី និងអវកាសបច្ចុប្បន្ន របស់យើង ប្រហែលជាមិនគ្រប់គ្រាន់ក្នុងការចាប់ និងតាមដានមីស៊ីលលឿន ជាងសំឡេងទាំងនេះទេ” ។
ជាមួយនឹងការធ្វើតេស្ត នាពេលនេះជិតដល់ទីបញ្ចប់ មីស៊ីលល្បឿនលឿន នឹងត្រូវដាក់ពង្រាយក្នុង ពេលដ៏ខ្លីខាងមុខនេះ៕
ប្រែសម្រួលៈ ណៃ តុលា