យន្តហោះមួយគ្រឿងដែល បានបាត់ខ្លួននៅក្នុងសម័យ សង្គ្រាមលោកលើកទី២ ពេលនេះត្រូវបានគេប្រទះឃើញ នៅប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៍មាន AFP។

បាត់ខ្លូនក្នុងសម័យសង្គ្រាមលោកលើកទី២ បំណែកនៃយន្តហោះមួយគ្រឿងម៉ាក C-46 ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Himalayas ក្នុងប្រទេសឥណ្ឌា។ កាលណោះយន្តហោះនេះ បានដឹកមនុស្ស ១៣នាក់ចេញពីខេត្ត Kunming ភាគខាងត្បូង ប្រទេសចិន ហើយក៏បានបាត់ដំណឹងសូន្យ ឈឹងតាំងពីពេលនោះមក ដោយគេសង្ស័យថា បានធ្លាក់បាត់ទៅហើយ។

គិតមកទល់ពេលនេះ គឺអស់រយៈពេល ៧៧ឆ្នាំហើយ ដែលយន្តហោះC-46 បានបាត់ដំណឹងហើយទើបមាន គេប្រទះឃើញបំណែកនៃ យន្តហោះនេះក្នុងឆ្នាំ ២០២២។ គេសន្និដ្ឋានថា មិនមាននរណាម្នាក់ នៅលើយន្តហោះនេះ មានជីវិតរស់នោះទេ ៕
ប្រភព៖ Sabay
