ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង​ នៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឲ្យស្លាប់ និងរបួស២នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងថា អ្នកបើកយន្តហោះម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រប៉ូលិស បានធ្លាក់កាលពីយប់ថ្ងៃសៅរ៍ នៅភាគខាងលិច នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។

ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Newport Beach ក្នុងតំបន់ Orange County នៅម៉ោងប្រហែល ៦និង៣០នាទីល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង៣០នាទី ម៉ោងសកលកាលពីថ្ងៃអាទិត្យ នេះបើយោងតាមនាយកដ្ឋានប៉ូលិស Huntington Beach (HBPD)បានបញ្ជាក់ដូច្នេះ ។

“វាគឺជាការសោកសៅយ៉ាងខ្លាំង ដែលយើងប្រកាសពីការស្លាប់របស់មន្រ្តី Nicholas Vella ដែលជាអតីតយុទ្ធជន អាយុ១៤ឆ្នាំនៃ HBPD ។ មន្រ្តី Vella បានទទួលមរណភាពនៅល្ងាចនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រប៉ូលិសរបស់យើង HB-1 បានធ្លាក់ចូលទៅក្នុងទឹកនៅ Newport ខណៈដែលឆ្លើយតប ទៅនឹងការអំពាវនាវឱ្យ នាយកដ្ឋាននេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនដោយបន្ថែមថា មន្ត្រីទី២ បានរងរបួស ហើយស្ថិតក្នុងស្ថានភាពធម្មតា ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទូរទស្សន៍ KABC-TV ដែលជាស្ថានីយ៍ទូរទស្សន៍ West Coast នៃបណ្តាញទូរទស្សន៍ ABC ថា មនុស្សបានឃើញឧទ្ធម្ភាគចក្រវិល ហើយធ្លាក់ចុះទៅក្នុងទឹកយ៉ាងលឿន។

ក្រុមមន្ត្រីបានលើកឡើងថា ឧទ្ធម្ភាគចក្រផ្សេងទៀត របស់នាយកដ្ឋាននឹងត្រូវបានដាក់មូលដ្ឋាន សម្រាប់ការត្រួតពិនិត្យ ហើយការស៊ើបអង្កេតនឹងត្រូវធ្វើឡើង ដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងក្រុមតម្រួតនៃនាយកដ្ឋានប៉ូលិស ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top