ព័ត៌មានអន្តរជាតិ

នាង Son Ye Jin និងលោក Hyun Bin នឹងរៀបចំពិធីមង្គលការ ក្រៅផ្ទះឯកជន នៅខែមីនា

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង Son Ye Jin និងលោក Hyun Bin នឹងរៀបចំពិធីមង្គលការក្រៅផ្ទះដ៏ស្រស់ស្អាតនៅសណ្ឋាគារ Walkerhill នារដូវផ្ការីកនេះ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកុម្ភៈបានឲ្យដឹងថា នាង Son Ye Jin និងលោក Hyun Bin នឹងរៀបការនៅចុងខែមីនា។ ពិធីមង្គលការរបស់ពួកគេនឹងធ្វើឡើងនៅទីកន្លែងក្រៅសណ្ឋាគារ Walkerhill ជាទីដែលតារាល្បីៗជាច្រើនទៀតដូចជា Bae Yong Joon និង Kim Hee Sun បានរៀបចំពិធីមង្គលការរបស់ពួកគេ។

គេរាយការណ៍ថា ពិធីនេះនឹងប្រារព្ធធ្វើជាលក្ខណៈឯកជនដោយមានភ្ញៀវប្រហែល ១០០ នាក់ ដោយគ្រាន់តែអញ្ជើញក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធរបស់ពួកគេក្នុងពេលនេះ។ ជាមួយគ្នានេះដែរ គូស្នេហ៍មួយគូនេះ បានបញ្ជាក់ថា ពួកគេបានណាត់ជួបគ្នានៅចុងខែធ្នូ ឆ្នាំ ២0២0 ហើយបានប្រកាសរៀបការនៅថ្ងៃទី ១0 ខែកុម្ភៈ៕ដោយ៖លី ភីលីព

Most Popular

To Top