តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្រមព្រៀងគ្នាជាគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍ លើកតិកាសញ្ញា កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បី សម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅក្នុងការប្រឆាំងទៅនឹង ប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។

កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក នៅពេលចុះហត្ថលេខានឹងអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ពរបស់ពួកគេកាន់តែលឿន និងអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នា និងកិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះមហន្តរាយ។ ថ្មីៗនេះប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង RAA ដែលស្រដៀងគ្នានេះដែរ ជាមួយអូស្ត្រាលី។
លោក Kishida បានវាយតម្លៃខ្ពស់ចំពោះការបង្កើនការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមេដឹកនាំទាំងពីរបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង និងការកសាង និងសកម្មភាពយោធា “លឿនប៉ុន្តែមិនតម្លាភាព” ។

រដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគី ឬការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដោយមិនដាក់ឈ្មោះប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលបាននិងកំពុងព្យាយាមពង្រីកវិសាលភាពនៃឥទ្ធិពលរបស់ខ្លួនជាមួយនឹងឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។
លោក Kishida បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងបន្ទាប់ពីជួបជាមួយ Johnson ថា “អ៊ុយក្រែនអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក ការឈ្លានពានរបស់រុស្ស៊ី មិនមែនជាបញ្ហាសម្រាប់តែអឺរ៉ុបនោះទេ សណ្តាប់ធ្នាប់អន្តរជាតិដែលគ្របដណ្តប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងបញ្ហា”៕
ប្រែសម្រួល ឈូក បូរ៉ា
